រកឃើញ​ក្រុមប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ហើយ

  • 2019-05-10 00:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

ក្រុមអង់គ្លេស​ចំនួន​២ គឺក្រុម​កាំភ្លើងធំ Arsenal និង តោខៀវ Chelsea នឹង​ត្រូវជួបគ្នា​នៅវគ្គ​ផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពី​យកឈ្នះគូ​ប្រកួតរៀងៗខ្លួន​កាលពី​យប់មិញ។

ក្នុងវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជើងទី២​យប់មិញ Arsenal បាន​យកឈ្នះ​ម្ចាស់ផ្ទ Valencia ក្នុង​លទ្ធផល ៤-២ បន្ទាប់ពី​ជើងទី១ Arsenal ឈ្នះ Valencia ៣-១ សរុប​ទាំង២​ជើង ៧-៣។

ចំណែក Chelsea បាន​យកឈ្នះ Frankfurt នៅ Stamford Bridge ដោយបាល់​កាត់​សេចក្តី ១១ម៉ែត្រ​ក្នុង​លទ្ធផល ៤-៣ បន្ទាប់ពី​ចប់ ១២០នាទី​បានត្រឹម ១-១ ហើយកាល​ពី​ជើងទី១ ក៏​ក្រុមទាំង២​ក៏បាន​ត្រឹម​ប្រកួត​លទ្ធផល ១-១ ផងដែរ។ Eden Hazard ជាអ្នកសម្រេចគ្រាប់បាល់ប៉េណាល់ទីចុងក្រោយឱ្យ Chelsea។

ក្រុម Chelsea នឹង​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់​នេះ​ជាមួយ Arsenal នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ក្នុងក្រុង Baku ប្រទេស​អាហ្ស៊ែបៃហ្សង់ នាថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី