ក្រុម​៤មកពី​ប្រទេស​តែមួយ បាន​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់​អឺរ៉ុប​ធំ២​ព្រមគ្នា មិនធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្ត

  • 2019-05-10 02:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាប្រវត្តិសាស្រ្ត​ក្នុងពានរង្វាន់​អឺរ៉ុប ដែល​មាន​ក្រុម៤ មកពី​ប្រទេសតែមួយ​បានឡើង​ទៅវគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League និង UEFA Europa League ​ឆ្នាំ​២០១៩ នោះ​គឺក្រុម​មកពី​អង់គ្លេស រួមមាន Liverpool, Tottenham Hotspur, Chelsea និង Arsenal។

វគ្គផ្តាច់ព្រ័ត្រ Champions League គឺហង្សក្រហម Liverpool ត្រូវប៉ះ​មាន់ខ្នាយមាស Tottenham Hotspur នាថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ។

ចំណែកវគ្គផ្តាច់ព្រ័ត្រ Europa League គឺតោខៀវ Chelsea ត្រូវប៉ះ កាំភ្លើងធំ Arsenal នៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបៃហ្សង់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩។

កន្លងមក អង់គ្លេស ក៏ធ្លាប់មាន​ក្រុមក្នុង​ប្រទេស ប៉ះគ្នា​នៅវគ្គផ្តាច់ព្រ័ត្រ​ពានអឺរ៉ុប​ផងដែរ ក្នុងនោះ  វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UEFA Cup 1972 រវាង Spurs ទល់នឹង Wolves និង​វគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2008 រវាង Man Utd ទល់នឹង Chelsea។

សូមជម្រាប​ដែរថា Spurs  គឺ​ជាក្រុមទី៨របស់​អង់គ្លេស ដែល​បាន​ឈានចូលដល់​វគ្គផ្តាច់ព្រ័ត្រ European Cup/Champions League បន្ទាប់ពី Arsenal, Aston Vila, Chelsea, Leeds United, Liverpool, Manchester United និង Nottingham Forest។ ការណ៍​នេះ ធ្វើឱ្យ​អង់គ្លេស មាន​ក្រុម​ច្រើន​ជាងគេ ដែលឈាន​ចូល​វគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់​នេះ។

ក្រៅពី​អង់គ្លេស ក៏មាន​ប្រទេស​៣ទៀត ដែល​មានក្រុម​ខ្លួនប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរ ដូចជា៖

-អេស្ប៉ាញ៖ ចំនួន ៣លើក

+Real Madrid ប៉ះ Valencia នៅ​ឆ្នាំ២០០០ (Real Madrid ឈ្នះ)

+Real Madrid ប៉ះ​ Atletico Madrid ចំនួន ២លើក​គឺ​នៅ​ឆ្នាំ២០១៤ និង​២០១៦ (Real Madrid ឈ្នះ​ទាំង​ ២លើក)

-អាល្លឺម៉ង់៖  មាន​ម្ដង​គឺ Bayern Munich ប៉ះ​ Borussia Dortmund នៅ​ឆ្នាំ២០១៣ (Bayern Munich ឈ្នះ)។

-អ៊ីតាលី៖ មាន​ម្ដង​គឺ AC Milan ប៉ះ​ Juventus នៅ​ឆ្នាំ២០០៣ (AC Milan ឈ្នះ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;