ចំណុចសំខាន់ៗដែលត្រូវដឹង មុនពេលទិញផ្ទះ និងដីឡូត៍
- 2019-05-10 07:24:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចសំខាន់ៗដែលត្រូវដឹង មុនពេលទិញផ្ទះ និងដីឡូត៍
ចន្លោះមិនឃើញ
ក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រព្រឹត្តទៅដោយរលូន និងអាចជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០១៩ បង្ហាញនូវព័ត៌មានសំខាន់ៗមួយចំនួនដល់ប្រជាពលរដ្ឋ មុនធ្វើការសម្រេចចិត្តទិញអចលនទ្រព្យ។
១. ព័ត៌មានសម្រាប់ការទិញដីឡូត៍
-ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍លក់ ឬជារបស់អ្នកផ្សេង
-វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់)
-លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច
-ឯកសារបង់ពន្ធអចលនវត្ថុ
-បណ្ណបំបែកក្បាលដី
-ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
២. ព័ត៌មានសម្រាប់ការទិញលំនៅឋាន
-លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងដែនដី ឬសាលារាជធានី-ខេត្ត)
-វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់)
-អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
-ឯកសារបង់ពន្ធអចលនវត្ថុ
-បណ្ណបំបែកក្បាលដី
-ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ៕