Superlek បន្ត​ឈ្នះ​នៅ ONE Championship

  • 2019-05-10 13:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់​ថៃ ចេះនិយាយខ្មែរ Superlek Kiatmoo9 ដែល​ឈ្នះ​កីឡាករ​គុនខ្មែរ ឡៅ ចិត្រា ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ ONE Championship កាលពីខែកុម្ភៈ​កន្លង​ទៅនោះ បាន​បន្ត​ជ័យជម្នះ​ក្នុងស្ថាប័ន​កំពូល​ទ្វីបអាស៊ី ដោយ​បានយក​ឈ្នះកីឡាករ​ព័រទុយហ្គាល់ Rui Botelho ក្នុងព្រឹត្តិការណ៍ WARRIORS OF LIGHT នៅ​បាងកក នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះ។

Superlek ទាត់ Rui Betelho (រូបភាព៖ ONE Championship)
មិនខុស​ពីប្រកួត​ទល់នឹងចិត្រា​នោះទេ Superlek បានចាប់ផ្ដើម​ទាត់​សន្ធាប់​ទៅលើ​គូប្រកួត​របស់ខ្លួន តាំង​ពី​ឮ​ស្នូរ​ជួង​ចាប់ផ្ដើម​ទឹកទី១ មក​ម្ល៉េះ។ យ៉ាងណាក្ដី កីឡាករ​ព័រទុយហ្គាល់ បាន​ទប់ទល់​បាន និង​បាន​វាយ​ចូល​វិញខ្លះផងដែរ។

ចប់ការប្រកួត ៣ទឹកពេញ កីឡាករ​មានស្រុកកំណើត​នៅ​ខេត្ត​បុរីរម្យ បានឈ្នះ Rui Botelho ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ៕

រូបភាព៖ ONE Championshp

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;