ក្រុម Muangthong ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង នៅតែ​ងើប​មិន​រួច​ពី​បាត​តារាង Thai League 1

  • 2019-05-12 03:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


SCG Muangthong United ដែល​ជា​ក្រុម​មាន​ប្រជាប្រិយភាព និង​សម្បូរទៅដោយ​កីឡាករ​ល្បីៗនោះ នៅ​​តែ​ងើប​មិន​រួច​ពី​បាត​តារាងលីគកំពូល​ថៃ (Thai League 1) ក្រោយ​ត្រូវ​ក្រុម Samut Prakan City មក​បំបាក់​ដល់​ក្នុង​ផ្ទះ ដោយ​លទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ម្សិលមិញ។

នេះ​ជា​បរាជ័យ​លើក​ទី៧ ក្នុង​ ១០ប្រកួត​ដំបូង​រដូវកាលនេះ សម្រាប់​ក្រុមដែល​ធ្លាប់​ឈ្នះ​ជើងឯក​ថៃ​ជាច្រើន​សម័យ​មួយនេះ។

នៅក្នុងប្រកួតនេះ Muangthong បាន​ចាប់ផ្ដើម​សម្រុក​តាំង​ពីដើម​តង់ ប៉ុន្តែ​ក្រុមភ្ញៀវ​សាមុតប្រាកាន ការពារ​បានយ៉ាងល្អ។ ចូលតង់ទី២ ជាពេល​ដែលក្រុមភ្ញៀវ​អុកឡុកវិញម្ដង។ Carlos Souza បានបំបែកពងមាន់​នៅនាទី ៦៥ មុនពេល Jaroengsak Wongkorn និង Teerapol Yodyerd បន្ថែមម្នាក់​១គ្រាប់ទៀត នៅនាទី ៧៤ និង ៧៩។

ទស្សនា​វីដេអូហាយឡាយ ដូចខាងក្រោម៖

តារាង​ពិន្ទុ ក្រោយ​ការប្រកួត​កាលពីថ្ងៃសៅរ៍៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;