បាតុភូត El Nino នៅតែ​បន្ត​មាន​ឥទ្ធិពល​នៅ​កម្ពុជា

  • 2019-05-12 04:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាតុភូត El Nino នៅ​តែ​បន្ត​មាន​ឥទ្ធិពល​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ដែល​ធ្វើ​ខេត្ត​រាជធានី​មួយចំនួន នឹង​បន្ត​មានភ្លៀងធ្លាក់ ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៨ ខែឧសភា។ នេះ​បើ​សេចក្ដី​ជូនដំណឹង​ស្ដីពីស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធាន​ទឹក និងឧតុនិយម នាថ្ងៃទី១២ ខែឧសភានេះ។

ក្រសួង​បានបញ្ជាក់ថា បណ្ដា​រាជធានី-ខេត្ត នៅតំបន់​វាល​ទំនាប និងតំបន់​មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់​ជា​បន្តបន្ទាប់ ក្នុងកម្រិត​ពីមធ្យម​ទៅ​បង្គួរ តែ​ក្នុងនោះ​ក៏មាន​កន្លែង​មួយចំនួន​មានភ្លៀងធ្លាក់​ច្រើន​ផងដែរ។

ចំណែក​បណ្ដា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​ខ្ពង់រាព​ភាគឥសាន នឹងមានភ្លៀង​ធ្លាក់​ពី​តិច ទៅមធ្យម។

សេចក្ដីជូនដំណឹងដដែល ក៏បាន​ឲ្យដឹង​ដែរថា បាតុភូត​ផ្គររន្ទះ និងខ្យល់​កន្រ្ដាក់ នឹង​នៅ​តែ​បន្ត​កើត​មាន​ច្រើន។ រី​ឯ​សីតុណ្ភភាព​អតិបរមា គឺចន្លោះ​ពី ៣៤ ទៅ ៣៧ អង្សារសេ។

ក្រសួង​ ក៏​បានប្រកាស​ឲ្យ​សាធារណជន​ បន្ត​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និងខ្យល់​កន្រ្ដាក់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;