អ្នករត់​ PassApp នៅ​តែ​បន្ត​កើនឡើង ដោយសារ​ហេតុផល​ ៣

  • 2019-05-14 13:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ចំនួន​អ្នក​រត់​រ៉ឺម៉ក់កង់ ៣ នៅ​រាជធានីភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា នៅ​តែ​បន្ត​កើនឡើង ដោយសារ​តែ​វា​ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​ងាយស្រួល និង​មាន​តម្លៃ​សមរម្យ។

តើហេតុផល​អ្វី ដែល​ធ្វើ​ឲ្យចំនួន​អ្នក​រត់កង់ ៣ ជ្រើសរើស​យក PassApp?

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ លោក លុយ ឡាវី ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ មក​ពី​ក្រុម​ហ៊ុន PassApp Technologies បាន​លើក​យក​ហេតុផលចំនួន ៣៖

  • ទី១ ពួកគាត់ (អ្នករត់កង់ ៣) អាច​រកចំណូលបាន​សមរម្យ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ។ ចំណែក​​​អ្នកដែល​យក​ពេល​ទំនេរ​ពី​ការធ្វើការងារ ឬ​ប្រកប​របរ​រកស៊ី មក​រត់ PassApp ក៏​អាច​​រក​ចំណូល​បន្ថែមបាន​ផងដែរ។

  • ទី២ ការប្រកួត​ប្រជែង​ មិន​ជា​បញ្ហា​នោះទេ ទោះ​មាន App ផ្សេងទៀត​ កាន់​តែ​ច្រើន​ក៏ដោយ ដោយសារ​អ្នកប្រើប្រាស់ PassApp នៅ​តែ​មានចំនួន​ច្រើនជាងគេ។

  • ទី៣ PassApp ជាក្រុមហ៊ុន​ក្នុង​ស្រុក ជាស្នាដៃ​របស់​កូនខ្មែរ ដែល​​អាចរួមចំណែកជួយសេដ្ឋកិច្ចក្នុងស្រុកបានមួយចំនួន​។ កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​អ្នក​រត់ PassApp នៅតែបន្ត​កើនឡើង៕

អត្ថបទពេញនិយម
;