រឿងក្រុមសង្គមងងឹតចិន គំរាមកំហែងសន្តិសុខខេត្តព្រះសីហនុ ដំណើរការ​ដល់ណាហើយ?

  • 2019-05-14 14:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ​នគរបាលជាតិ បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅយប់ថ្ងៃទី១៤ ខែឧសភានេះថា បន្ទាប់ពីឃើញ​វិដេអូឃ្លីបរបស់ក្រុមបងធំជនជាតិចិន ដែល​គំរាមកំហែងសន្តិសុខខេត្តព្រះសីហនុនោះមក សមត្ថកិច្ចបានខិតខំប្រឹងប្រែងដុតដៃដុតជើងដើម្បីស្រាវជ្រាវ រកក្រុមបងធំជនជាតិចិនទាំងនោះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ​នគរបាលជាតិ
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន​នគរបាលជាតិបានបញ្ជាក់ថា ទាក់ទងករណីវីដេអូឃ្លីបក្រុមបងធំជនជាតិចិន គំរាមកំហែងសន្តិសុខនៅខេត្តព្រះសីហនុ តាមការស្រាវជ្រាវជាបឋមបានបង្ហាញថា៖

១- ឃ្លីបវីដេអូដែលបានបង្ហោះនោះ មិនមែនជាវីដេអូថ្មីៗនេះទេ គឺជាវីដេអូចាស់យូរមកហើយ។

២- កម្លាំងនគរបាលជាតិ ក៏បានស្រាវជ្រាវរកឃើញថា ក្រុមមុខសញ្ញាដែលមាននៅក្នុងវីដេអូឃ្លីបនោះ ពុំមានវត្តមាននៅក្នុងខេត្តព្រះសីហនុនោះទេ។

៣- អគ្គស្នងការនគរបាលជាតិកំពុងបន្តសម្របសម្រួលសហការជាមួយកម្លាំងនគរបាលចិន ដើម្បីស្រាវជ្រាវករណីនេះជាបន្តទៀត។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បានចាប់ខ្លួនក្រុមបងធំជនជាតិចិន ដែលគំរាមកំហែងសន្តិសុខខេត្តព្រះសីហនុ នៅឡើយទេ។

តាមរយៈវិដេអូឃ្លីបដែលមានរយៈ​ពេល​៩វិនាទី គឺ​ឃើញមាន​ក្រុម​ជន​ជាតិ​ចិន​ប្រមាណ​ជាង ១០នាក់ ដោយ​ក្នុង​នោះ​ គេឃើញ​បុរសពាក់អាវយឺតស បានប្រកាសខ្លាំង​ថា កំពង់សោមមានស្ថិរភាព ឬអត់ ស៊ីសងលើក្រុមវា។ ជាការ​ឆ្លើយតប នាយ​ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរ​បាល​ជាតិ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញដែល​ពាក់​ព័ន្ធ ធ្វើ​ការ​ស្រាវ​ជ្រាវភ្លាមៗ ដើម្បីរកក្រុមសង្គមងងឹតចិនមួយ​ក្រុមនោះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;