សម្តេច ហ៊ុន សែន ថា​កម្ពុជា​កំពុងក្លាយជា "រោងចក្រ​នៃអាស៊ី"

  • 2019-05-15 01:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជាយុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែលតំបន់​នេះ​បាននឹង​កំពុង​ក្លាយ​ជា "រោងចក្រនៃអាស៊ី" ពោលគឺ​ទំនិញ​ដែល​ផលិត​នៅ​ប្រទេសកម្ពុជា​ អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុងស្រុក ទីផ្សារ​អនុតំបន់​មេគង្គ ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​ពិភពលោក។ ការ​ថ្លែងនេះ​ធ្វើឡើង​ក្នុងពេលដែលសម្តេច ហ៊ុន សែន និង​លោក សាម៉ា អូលី នាយករដ្ឋមន្រ្តី​នេប៉ាល់ អញ្ជើញ​ជាអធិបតី​បើកវេទិកា​ធុរកិច្ច​កម្ពុជា-នេប៉ាល់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ចំណុចខាងលើនេះ គឺស្ថិតក្នុងចំណោម​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា ចំនួន៤ ដែល​សម្តេច ហ៊ុន សែន បាន​ប្រកាស​ប្រាប់​ដើម្បីទាក់ទាញ​អ្នកវិនិយោគ​ ឱ្យចូលមក​បណ្តាក់​ទុន។ ចំណែក ៣ចំណុច​ទៀត​រួមមាន៖

-ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច។

-ការ​បើកចំហរ​សេដ្ឋកិច្ច​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់ ដោយគ្មាន​ការ​រើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នក​វិនិយោគ​បរទេស។ គ្រប់​វិនិយោគិន​ទាំងអស់​អាច​ដាក់ទុន​វិនិយោគ​ភាគហ៊ុន​ផ្ទាល់ ១០០% ដោយមិន​ចាំបាច់​មាន​ភាគហ៊ុន​ក្នុងស្រុក​ឡើយ។

-កម្លាំង​ពលកម្ម​ដែលមាន​ភាព​សម្បូរបែប​និង​វ័យក្មេង ដែលក្នុងនោះ​ប្រជាពលរដ្ឋ​ដែលមា​អាយុ ៣៥ឆ្នាំ​ចុះ មាន​ចំនួនដល់​ទៅ ៧២% នៃចំនួន​ប្រជាពលរដ្ឋ​សរុប គួបផ្សំ​នឹងប្រាក់​ឈ្នួល​ដែលមានភាព​ប្រកួតប្រជែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;