ប្រធានាធិបតី ស៊ី ជីនពីង៖ ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ការ​អភិវឌ្ឍ​កម្ពុជា

  • 2019-05-16 01:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

ព្រះ​ករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វ​ព្រះរាជហឫទ័យ​ចូល​ជួប​សវនាការ​ជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋប្រជាមានិត​ចិន នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

លោក ស៊ី ជីនពីង បាន​ថ្លែងបង្ហាញ​ថា ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា បាន​បង្ហាញ​ពិភពលោក​ឲ្យឃើញ​កាន់តែ​ច្បាស់​អំពី​មិត្តភាព​ដ៏​ពិត​ប្រាកដ និងយូរ​អង្វែង​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ចិន ហើយវា​ក៏កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំងពីរ​ផងដែរ។

ប្រធានាធិបតី​ចិន​ បាន​បន្ត​លើកឡើង​ថា ប្រទេស​ចិន គោរព​ស្រលាញ់​ចំពោះ​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជា បណ្តា​មេដឹកនាំ​ចិនជាច្រើន​ជំនាន់​ បាន​បង្កើត​ចំណង​មិត្ដភាព​ដ៏ជិតស្និទ្ធ​ជាមួយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ ហើយ​ត្រូវតែ​ទទួល​ថែរក្សា​មរតក​នេះ និង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បន្សល់​ទុក​ឱ្យ ចំណង​មិត្តភាព​កម្ពុជា-ចិន ត្រូវ​ឆ្លង​កាត់ពី​ជំនាន់​មួយ​ទៅជំនាន់​មួយ​បន្ត​ទៀត។

ប្រទេស​ចិន នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយជាតិ​របស់​ខ្លួន និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទស​កម្ពុជា ដើម្បី​ជំរុញ​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ឲ្យបាន​រីកចម្រើន​ឈានដល់​កម្រិតថ្មី​មួយ។ ភាគី​ទាំងពីរ​គួរតែ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន និង​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យប្រជាជន​ទាំងពីរ​អាច​ទទួល​បាន​ផលប្រយោជន៍ និង​សម្រាប់​ជាគំរូ​ក្នុងការ​គោរព​គ្នាទៅវិញ​ទៅមក ព្រមទាំង​សម្រាប់​ការស្វែងយល់​អំពី​អរិយធម៌ និងភាព​សម្បូរ​បែប​នៃវប្បធម៌​របស់​ប្រទេស​ទាំងពីរ ។

ព្រះមហាក្សត្រ​មាន​ព្រះរាជបន្ទូល​ថា ព្រះអង្គ​សូម​ថ្លែង​អំណរគុណ​យ៉ាង​កក់ក្តៅ​ជាទី​បំផុត ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំពោះ​ទំនាក់ទំនង​ដ៏ជ្រាលជ្រៅ​ដែលបាន​ផ្តល់​ជូន​ព្រះរាជវង្សានុវង្ស នៃ​ប្រទេស​កម្ពុជា និង​ចំពោះ​ការគាំទ្រ​ដ៏មាន​តម្លៃ​ដែល​ប្រទេសចិន បានផ្តល់​ដល់​ប្រជាជន​កម្ពុជា អស់រយៈពេល​ជាយូរ​មកហើយ។ ប្រជាជន​កម្ពុជា នឹងឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជនចិន នៅគ្រប់​កាលៈទេសៈ​ទាំងអស់។ ប្រទេស​កម្ពុជា សូម​អបអរសាទរ សាធារណរដ្ឋប្រជាមានិត​ចិន ចំពោះសមិទ្ធផល​ដែល​សម្រេច​បាន​ក្រោមការ​អភិវឌ្ឍ​ដ៏ធំធេង​របស់​ខ្លួន​ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លងមកនេះ ចាប់តាំង​ពីការ​បង្កើត​ឡើង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​កោត​សរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​គោលនយោបាយ "ផ្លូវមួយ​ខ្សែក្រវាត់​មួយ" ។

ព្រះអង្គ​បាន​បន្ត​ថា សន្និសីទ​ការ​សន្ទនា​ស៊ីវិល​អាស៊ាន ដែលបាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ លោក​ប្រធានាធិបតី ស៊ី ជីនពីង នៅពេល​នេះ នឹងដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​លើក​កម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌ និងការ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងអស់៕

អត្ថបទ៖ សោភា