កុមារា​សាលិ ដែលចេះ​ច្រើនភាសា ចូលរៀន​នៅ​សាលា​ល្បី​មួយ​ក្នុង​ប្រទេស​ចិន

  • 2019-05-16 03:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 136

ចន្លោះមិនឃើញ

កុមារា​សាលិ ដែល​ល្បី​ពេញ​បណ្ដាញ​សង្គម​ក្នុងលោក កាលពីឆ្នាំមុន ដោយសារ​ការ​ចេះ​និយាយ​ជាង ១០ភាសា​នោះ នៅពេល​នេះ បាន​ចូលរៀន​នៅ​សាលា​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ហើយ គឺ​សាលាភាសា​បរទេស Hailiang Foreign Language School ក្នុង​ខេត្ត Zhejiang។ នេះ​បើ​យោង​តាម​ការចុះផ្សាយរបស់ Channel News Asia។

តាមរយៈវីដេអូ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​លោក K01 បាន​ឲ្យដឹងថា សាលិ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​នៅ​ព្រលានយន្តហោះ ដោយមាន​ក្រុម​សិស្ស​សាលា​ចិន រាំ​ស្វាគមន៍ និង​ជូន​ជា​បាច់ផ្កាថែមទៀតផង។

គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា​ ឆ្នាំមុន វីដេអូ​របស់​ទេសចរ​បរទេស​មួយរូប ដែល​បង្ហាញ​ពី​ការ​និយាយ​ជាច្រើន​ភាសា​របស់សាលី បាន​ក្លាយជា​វីដេអូ​ដែល​ល្បី​លើ​បណ្ដាញ​សង្គម។ ចាប់​តាំងពី​ពេល​នោះមក សាលិ បាន​ល្បី​រន្ទឺ មិន​ត្រឹម​តែ​នៅកម្ពុជា​នោះទេ ប៉ុន្តែ​គឺ​នៅ​ប្រទេស​ជាច្រើន៕

រូបភាព៖ ហ្វេសប៊ុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម
;