វីដេអូ​នេះ បង្ហាញ​ថាសមត្ថភាព​ញាក់​បាល់​របស់ Ronaldo នៅតែខ្លាំង

  • 2019-05-16 07:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីជាង ១០ឆ្នាំមុន Cristiano Ronaldo ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​មួយរូប​ ក្នុងចំណោម​កីឡាករ​ដែល​ពូកែ​ញាក់​បាល់​ដាច់​ចង្កេះ​គូប្រកួត។ ប៉ុន្តែ នា​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ មានមតិ​ជា​ច្រើន​បាន​លើកឡើងថា Ronaldo ញាក់​បាល់​ ឬបណ្ដើរ​បាល់​លែង​ល្អ​ដូចមុនហើយ បាន​តែ​ស៊ុត ឬតែត​បញ្ចូលទី​ប៉ុណ្ណោះ។

យ៉ាងណាក្ដី តាមរយៈ​វីដេអូទាំង ២ ​ខាងក្រោម បានបង្ហាញ​ថា កីឡាករ​​សញ្ជាតិ​ព័រទុយហ្គាល់ នៅ​តែ​មាន​បច្ចេកទេស​ញាក់​បាល់​ល្អដដែលក្នុង​រដូវកាលនេះ ទោះ​ឈាន​ដល់​វ័យ ៣៤ឆ្នាំ​ទៅហើយក្ដី។ វីដេអូ​ទាំង ២ ធ្វើឡើង​ដោយ​ Twitter របស់ TheFootballAddick និង Cristiano Ronaldo Brasil។

ចង់ដឹងថាយ៉ាងណានោះ សូមទស្សនា​ដូចខាងក្រោម៖

វីដេអូទី១៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;