ខេត្ត​​មួយដែលមានការ​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ច្រើនជាងគេ ក្នុងរយៈពេល ៥ឆ្នាំ​ចុងក្រោយ

  • 2019-05-16 08:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លងមក [ខ្លីៗ] បាន​បង្ហាញ​​ពី​អភិបាល​ខេត្ត​ទាំង ២៥រូប ដែល​កំពុង​កាន់តំណែង​ និង​អភិបាល​ខេត្តវ័យ​​ក្មេង​បំផុត​ទាំង ៥រូបរួចមកហើយ ថ្ងៃនេះ សូមបង្ហាញ​ប្រិយមិត្ត​ពី​ខេត្ត​មួយ ដែល​មាន​ការ​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ញឹកជាងគេវិញម្ដង ដោយ​គិត​ត្រឹមរយៈពេល ៥ឆ្នាំ​ចុងក្រោយ។

នោះគឺ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​កូនពៅ (ទើប​បង្កើត​ក្រោយគេ)។ ក្រោយ​បង្កើត​ឡើង តាមរយៈ​​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ មក ខេត្ត​នេះ មានអភិបាល​ចំនួន ៣រូប គឺ៖

  • ពីខែមករា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៧៖ លោក ប្រាជ្ញ ចន្ទ​។ មុន​បង្កើត​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ គឺជា​អភិបាល​ខេត្ត​បាត់ដំបង។ នៅ​ខែមិថុនា ឆ្នាំ២០១៧ លោក​ប្រាជ្ញ ចន្ទ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ចំណែក​តំណែង​អភិបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវជំនួស​វិញ​ដោយ​លោក លី ឡេង។
លោក ប្រាជ្ញ ចន្ទ
- ពីខែមិថុនា ឆ្នាំ២០១៧ ដល់​ខែធ្នូ ឆ្នាំ២០១៨៖ **លោក លី ឡេង**​។ លោក លី ឡេង ត្រូវ​បានតែងតាំង​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​ប្រាជ្ញ ចន្ទ នាខែមិថុនា ឆ្នាំ២០១៧។ មុន​ទទួល​បាន​តំណែង​អភិបាលខេត្ត លោក​គឺ​ជា​អភិបាល​ខេត្ត​រង ប្រចាំ​ខេត្ត​នេះ។
លោក លី ឡេង
  • ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ បច្ចុប្បន្ន៖ លោក ជាម ច័ន្ទសោភ័ណ្ឌ​។ លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវ​បាន​តែងតាំង​ជាអភិបាល​ខេត្ត​ត្បូងឃ្មុំ នាខែវិច្ឆិកា ឆ្នាំ២០១៨ ជំនួស​លោក លី ឡេង ដែលត្រូវទៅ​កាន់តំណែង​ថ្មី ជា​នាយក​ខុទ្ទកាល័យ​លោក ស៊ីម កា អនុ​ប្រធាន​ទី​១ ព្រឹទ្ធសភា។ មុន​ក្លាយជា​អភិបាលខេត្ត លោក​ជាម ច័ន្ទសោភ័ណ្ឌ ជា​អភិបាល​រង​ខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ្ឌ

សូមបញ្ជាក់ថា ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ តាមរយៈ​​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​បំបែក​ចេញពី​ខេត្ត​កំពង់ចាម។ ខេត្ត​នេះ ត្រូវបាន​បង្កើតឡើង ដោយ​កាត់​យកក្រុង​១ និង​ស្រុក ៦ ពីខេត្តកំពង់ចាម រួមមាន ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​៕

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;