រដ្ឋមន្រ្តី​សិង្ហបុរី៖ បច្ចេក​វិទ្យា មិន​អាច​ជំនួស​គ្រូ​បង្រៀន​បាន​ឡើយ

  • 2019-05-16 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ong Ye Kung រដ្ឋមន្រ្តី​ក្រសួង​អប់រំ​នៃ​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ក្នុង​វេទិកា​អប់រំ Education Disrupt @ The Bay នៅថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩​ថា បច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ផ្សេងៗ​នៅក្នុង​ប្រទេស​នេះ រួមទាំង​វិស័យ​អប់រំ​ផងដែរ ប៉ុន្តែ​វាមិន​អាច​ជំនួស​គ្រូ​បង្រៀន​បាន​ឡើយ។

រូបថត៖ Straitstimes
លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «**វិស័យ​អប់រំ ក៏​ដូចជា​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ដែរ នឹង​ត្រូវ​ជំនួស​ដោយ​មនុស្ស​យន្ត និង​កុំព្យូទ័រ។ ចំណែក​គ្រូ​បង្រៀន​ម្នាក់ មិន​អាច​ត្រូវ​ជំនួស​បាន​ឡើយ នាយក​សាលា​ម្នាក់​ក៏មិន​អាច​ត្រូវបាន​ជំនួស​ដែរ។ នេះជា​ដំណើរការ​ផ្ទេរ​ចំណេះ​ដ៏​មាន​តម្លៃ**»។

រដ្ឋមន្រ្តី​រូបនេះ ក៏បាន​កត់​សម្គាល់​ផងដែរ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី។ ដោយសារតែ​ឥណ្ឌូណេស៊ី មាន​ទៅដល់ ១៧០០០​កោះ ហើយ​គ្រប់​ភូមិ តែងមាន​សាលា​មួយ ដូច្នេះ​ទើប​ប្រទេស​នេះ ត្រូវប្រើ​បច្ចេកវិទ្យា​ជំនួយ​ផ្តល់​ការអប់រំ​ទៅដល់​សិស្ស ព្រោះតែ​ខ្វះ​ធនធាន (គ្រូ និង​ថវិកា)។ ដោយ​ឡែក​សិង្ហបុរី គ្រាន់​តែជា​ប្រទេស​តូច​មួយ មិន​ចាំបាច់​ត្រូវប្រើ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;