រដ្ឋមន្រ្តីសិង្ហបុរី៖ បច្ចេកវិទ្យា មិនអាចជំនួសគ្រូបង្រៀនបានឡើយ
- 2019-05-16 08:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីសិង្ហបុរី៖ បច្ចេកវិទ្យា មិនអាចជំនួសគ្រូបង្រៀនបានឡើយ
ចន្លោះមិនឃើញ
លោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងអប់រំនៃប្រទេសសិង្ហបុរី បានថ្លែងក្នុងវេទិកាអប់រំ Education Disrupt @ The Bay នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ថា បច្ចេកវិទ្យាបានផ្លាស់ប្តូរឧស្សាហកម្មផ្សេងៗនៅក្នុងប្រទេសនេះ រួមទាំងវិស័យអប់រំផងដែរ ប៉ុន្តែវាមិនអាចជំនួសគ្រូបង្រៀនបានឡើយ។
រដ្ឋមន្រ្តីរូបនេះ ក៏បានកត់សម្គាល់ផងដែរអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀននៅប្រទេសឥណ្ឌូណេស៊ី។ ដោយសារតែឥណ្ឌូណេស៊ី មានទៅដល់ ១៧០០០កោះ ហើយគ្រប់ភូមិ តែងមានសាលាមួយ ដូច្នេះទើបប្រទេសនេះ ត្រូវប្រើបច្ចេកវិទ្យាជំនួយផ្តល់ការអប់រំទៅដល់សិស្ស ព្រោះតែខ្វះធនធាន (គ្រូ និងថវិកា)។ ដោយឡែកសិង្ហបុរី គ្រាន់តែជាប្រទេសតូចមួយ មិនចាំបាច់ត្រូវប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានេះឡើយ៕