ទិដ្ឋភាព​កង​កម្លាំង​មួក​ខៀវ​កម្ពុជា បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្នុង​តំបន់​អាហ្រ្វិក

  • 2019-05-16 09:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​ធ្លាប់​តែ​ឮ​ថា​កង​កម្លាំង​មួកខៀវ​កម្ពុជា ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​អាហ្រ្វិក ប៉ុន្តែ​ប្រហែល​ជា​មិន​សូវ​បាន​ឃើញ​ពី​សកម្មភាព​របស់​ពួកគាត់នោះទេ។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក "កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក" បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​សកម្មភាព​មួយ​ចំនួន​នៃ​កង​មួក​ខៀវ​កម្ពុជា ដែល​រួម​មាន​​ទាំង​ការងារ​មនុស្សធម៌ និង​ការ​ផ្ដល់​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ​ចំនួន​ជាង​ ៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្រ្តី​ចំនួន​ជាង​ ២៧៧​នាក់ ដើម្បី​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ។ បច្ចុប្បន្ន​ កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត ១០០០​នាក់ ដែល​កំពុង បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លីបង់ និង​ម៉ាលី។ ទន្ទឹម​នេះ កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន ជាងគេ​លំដាប់​ទី២ នៅ​ក្នុង​តំបន់​អាស៊ាន​ថែមទៀតផង។

សូមទស្សនា​ទិដ្ឋភាព​ដូច​ខាងក្រោម៖

រូបភាព៖ ទំព័រហ្វេសប៊ុក កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក

ចុចអាន៖ កម្ពុជា នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​ ជិត​២០០​នាក់ ទៅ​ប្រទេស​លីបង់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;