​Real Madrid ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​វ័យ​ ២១ ​ឆ្នាំ​របស់ ​Frankfurt

  • 2019-05-17 02:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid សម្រេចទិញ​បានកីឡាករ​ Luka Juvic ​ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា ៦០ លាន​អឺរ៉ូ​ក្នុង​កិច្ច​សន្យា​រយៈពេល ៥ ​ឆ្នាំ​ ហើយការប្រកាសផ្លូវការនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

កីឡាករ​ Luka Juvic
​កីឡាករ​សញ្ជាតិ​ស៊ែប​រូប​នេះ ​បាន​ចូល​លេង​ឲ្យ​ក្លឹប​ Eintracht Frankfurt ​បាន ៣១ ​ដង​រក​គ្រាប់​បាល់​បាន ១៧ ​គ្រាប់​ជួយ​ឲ្យ Frankfurt ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Europa league ២០១៩ ប៉ុន្តែបានចាញ់ Chelsea ដោយបាល់ប៉េណាល់ទី។

​យ៉ាង​ណា​មិញ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ Luka ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន ក្លឹប​អាល្លឺម៉ង់​នេះ​នឹង​ត្រូវ​បង់​ប្រាក់​ជូន​​ក្លឹប​ព័រទុយហ្គាល់ Benfica ​ចំនួន ១០,៥ លានផោន​វិញ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;