បណ្ដុំ​រូបភាព ដែល​បញ្ជាក់ថាសាលារៀន​វត្តបូព៌ ក្នុង​ក្រុង​សៀមរាប សក្ដិសម​ជា​សាលា​រៀន​គំរូ​

  • 2019-05-17 04:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​សាលា​បឋមសិក្សា​វត្ត​បូព៌ ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សាលា​រៀន​គំរូ​មួយ​នៅ​កម្ពុជា និង​ជា​សាលា​​​មាន​វិន័យ​តឹង​រឹង​ និង​ការ​សិក្សា​ល្អ​ជាង​គេមួយ​​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា។

មិន​ត្រឹម​តែ​ល្បី​រន្ទឺ​នៅ​កម្ពុជា​​នោះទេ សាលា​វត្ត​បូព៌​​ក៏​ល្បី​ដល់​ក្រៅប្រទេសផងដែរ រហូត​មាន​សិស្ស​ថៃ​មិន​តិច​ជាង​រយ​នាក់​ មក​ទស្សនកិច្ច​រាល់​ឆ្នាំ។

លោក​ ពឹង គិម​ឆេង នាយក​សាលា​វត្ត​បូព៌
លោក​ ពឹង គិម​ឆេង នាយក​សាលា​វត្ត​បូព៌ ធ្លាប់​បាន​បញ្ជាក់​នាពេល​កន្លងមកថា​ ​លោក​​គ្រោង​នឹង​រៀប​ចំ​អាគារ​សមាធិ ដើម្បី​តាំង​ចិត្ដ​ឱ្យ​ស្ងប់​នៅ​ពេល​មុន​សិក្សា និង​ក្រោយ​ពេល​សិក្សា។ ជាមួយគ្នា​នោះ​ក៏​មាន​គម្រោង​រៀបចំ​បន្ទប់​វីដេអូ​ខន​ហ្វ្រិន សម្រាប់​ទស្សនា​ពី​សាលារៀន​សម្ព័ន្ធ​មេត្រី​នៅ​ប្រទេស​ជប៉ុន ថៃ អូស្ដ្រាលី និងកូរ៉េ ដែល​គេ​បង្រៀន​ពី​ប្រទេស​ទាំង​នោះ។ សាលា​ក៏​នឹង​បង្កើត​កន្លែង​លក់​ចំណី​អាហារ​ឱ្យ​ដូច​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ថែ​រក្សា​សុខភាព​សិស្សានុសិស្ស។

សូម​បញ្ជាក់ថា សាលា​បឋម​សិក្សា​វត្តបូព៌ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប។ ​​សាលានេះ មាន​អគារសិក្សា​ចំនួន ១៤ ​ខ្នង ស្មើនឹង ៦០​ បន្ទ​ប់ រួមជាមួយ​នឹង​គ្រូ​ប​ង្រៀន​សរុប​ចំ​នួន ១១៦​ នាក់។ គិតត្រឹមឆ្នាំ​សិក្សា ២០១៦-២០១៧ សាលា មាន​សិស្ស​ជាង ៦ពាន់​នាក់។

ចង់ដឹង​ថា​សាលា​នេះ សក្តិសម​ជា​សាលា​គំរូ​ដូច​គេ​ល្បី​ឬយ៉ាងណា សូមទស្សនា​បណ្ដុំរូបភាព​ដូចខាងក្រោម៖

រូបភាព៖ រតនវិសុទ្ធិញាណ ហឿង សុជាតិ , Kimchhen Peung

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;