សមត្ថកិច្ច​ចុះ​បិទ​ក្រុមហ៊ុន ដែល​ប្រើ​​ឈ្មោះ និង​រូប​ថត​សម្ដេច​ហ៊ុន សែន

  • 2019-05-17 04:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ចបានចុះបិទក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន​ដោយខុសច្បាប់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្រុមហ៊ុន GCG Asia មានទីតាំងនៅជាន់ទី ១៦ នៃវិមានកាណាឌីយ៉ា ផ្លូវ៣១៥ កែងផ្លូវព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកប្រធានក្រុមហ៊ុន រួមទាំងប្រពន្ធ (ជនជាតិម៉ាឡេស៊ី) ត្រូវនាំខ្លួនយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធី។

ប្រធាន​ក្រុមហ៊ុន GCG Asia Co., LTD
ការចុះបិទក្រុមហ៊ុន GCG Asia នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយសារតែមិនមានច្បាប់អនុញ្ញាត និងអាជ្ញាប័ណ្ណត្រឹមត្រូវ។

យោងតាមកំណត់ហេតុរបាយការណ៍របស់សមត្ថកិច្ចស្ដីពីការបិទស្នាក់ការក្រុមហ៊ុនបណ្ដោះអាសន្ននេះ គឺមានក្រុមការងារចម្រុះមកពីអគ្គស្នងការនគរបាលជាតិ ធនាគារជាតិនៃកម្ពុជា ស្នងការនគរបាលរាជធានីភ្នំពេញ និង​គណៈកម្មការមូលបត្រកម្ពុជា។

ចុចអាន៖ សម្ដេច​ហ៊ុន សែន ប្រកាស​ដំណឹងសន្តិសុខជាតិបន្ទាន់

អត្ថបទ៖ សោភា

អត្ថបទថ្មី
;