អាល្លឺម៉ង់ ផ្តល់​ជំនួយ និង​កម្ចី​ជាង ៥៤​លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​មួយ​ចំនួន​នៅ​កម្ពុជា

  • 2019-05-17 04:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ឱ្យដឹង​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្រេច​ផ្តល់​ជំនួយ​ និង​កម្ចី ប្រមាណ ៤៨,៦លានអឺរ៉ូ (ជាង ៥៤លានដុល្លារ) សម្រាប់​ឆ្នាំ២១០៩ និង​ឆ្នាំ​២០២០ ក្នុង​ការអនុវត្ត​គម្រោង​តាមផ្នែក​នីមួយៗ​ដូចខាងក្រោម​នេះ៖

ពិធីចុះកិច្ចព្រមព្រៀង​រវាងភាគីកម្ពុជា-អាល្លឺម៉ង់ នៅ​ក្រុងប៊ែរឡាំង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៩ (រូបថត៖ ស្ថានទូតអាល្លឺម៉ង់)
-ការ​រួម​ចំណែក​ដល់​មូលនិធិ (Trust Fund) ពហុភាគី​របស់​ធនាគារ​ពិភពលោក ដើម្បី​គាំពារ​ដល់​ការ​អនុវត្ត​គម្រោង​ក្របខណ្ឌ​គណនេយ្យ​ភាព​សង្គម មាន​ទំហំ​ទឹកប្រាក់ ៥លានអឺរ៉ូ (ជំនួយ​ឥតសំណង)

-សម្រាប់​គម្រោង​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ (ID-Poor) មាន​ទំហំ​ទឹកប្រាក់ ១,៣លានអឺរ៉ូ (ជំនួយ​ផ្នែក​បច្ចេកទេស)

-គម្រោង​គាំពារ​សុខភាព​សាធារណៈ មាន​ទំហំ​ទឹកប្រាក់ ២លានអឺរ៉ូ (ជំនួយ​ផ្នែក​បច្ចេកទេស)

-គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ មាន​ទំហំ​ទឹកប្រាក់ ០,១លានអឺរ៉ូ (ជំនួយ​ឥតសំណង)

-គម្រោង​កសាងហេដ្ឋារចនាសម្ព័ន្ធ​ជនបទ មាន​ទំហំ​ទឹកប្រាក់ ៣០លានអឺរ៉ូ (ឥណទាន​សម្បទាន)

-គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្នាក់តំបន់ មាន​ទំហំ​ទឹកប្រាក់ ៨លានអឺរ៉ូ (ជំនួយ​ផ្នែក​បច្ចេកទេស)

-ការ​សិក្សា​ និង​ថវិកា​សម្រាប់​អ្នកជំនាញ មាន​ទំហំ​ទឹកប្រាក់ ២,២លានអឺរ៉ូ (​ជំនួយ​ផ្នែក​បច្ចេកទេស​សម្រាប់​ការ​សិក្សា)។

ក្នុងនោះ​ផងដែរ តាមរយៈ​គំនិត​ផ្តួចផ្តើម​សកល «ពិភពលោក​ដែលគ្មាន​ភាព​អត់ឃ្លាន» អាល្លឺម៉ង់ នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ១០លាន​អឺរ៉ូ សម្រាប់​គម្រោង​អាហារូបត្ថម្ភ​កម្ពុជា ដែល​ជាគម្រោង​រួមគ្នា​រវាង​ធនាគារ​ពិភពលោក ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រទេស​អូស្ត្រាលី និង​ប្រទេស​អាល្លឺម៉ង់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;