អ្នក​​មើល​រឿង​អាសអាភាស​លើ​​ស្មាតហ្វូន ប្រយ័ត្ន​ជួប​ល្បិច​ធ្វើ​ស៊ី​នេះ

  • 2019-05-18 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 450

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សុវត្ថិភាព​ Kaspersky បាន​ព្រមាន​ថា​​ការ​ទស្សនា​រឿង​អាស​អាភាស​លើ​ឧបករណ៍​ Android អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​​ដល់​ថ្នាក់​ត្រូវ​ឆ្លង​មេរោគ​ ឬ ត្រូវ​គេ​បោក​បញ្ឆោត​បាន​ទៀត​ផង។

ផ្អែក​តាម​​ក្រុមហ៊ុន​សុវត្ថិភាព​របស់​រុស្សី​ អ្នក​ទស្សនា​រឿង​អាសអាភាស​លើ​​ឧបករណ៍​ Android ជា​​មុខ​សញ្ញា​​​សំខាន់​ជាង​គេ​របស់​​ជន​បោក​ប្រាស់។ ជាក់​ស្ដែង​​ជន​បោក​ប្រាស់​តាម​អ៊ីនធឺណិត​​ប្រើ​ប្រាស់​រឿង​អាស​អាភាស​ជា​​អន្ទាក់ ដើម្បី​ល្បួង​​អ្នក​ប្រើ​ប្រាស់​​ចុច​លើ​ Link ណា​មួយ​ រួច​​បញ្ចូល​មេរោគ​​ភ្លាមៗ។

បច្ចុប្បន្ន​នេះ​​មាន​​មនុស្ស​ ១,២ លាន​នាក់​​ត្រូវ​រង​គ្រោះ​ដោយ​មេរោគ​កាច​សាហាវ​ពេល​ទស្សនា​រឿង​អាសអាភាស​លើ​ស្មាតហ្វូន​របស់​ពួក​គេ។ បន្ថែម​ពី​នេះ​មាន​កូដ​មេរោគ​ចំនួន​ ២៣ ប្រភេទ​ត្រូវ​បាន​គេ​បង្កើត​ឡើង​​សម្រាប់​ទម្លាយ​ប្រព័ន្ធ​សុវត្ថិភាព​​របស់​ Android។

វីដេអូ​អាស​អាភាស​​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ ចំនួន​អ្នក​រង​គ្រោះ​អំពី​អំពើ​ចោរកម្ម​​លើ​អ៊ីនធឺណិត​ក៏​កាន់​តែ​កើន​ឡើង។ អំពើ​ចោរកម្ម​មួយ​ដែល​និយម​កើត​មាន​បំផុត​​គឺ​ការ​​អូស​ទាញ​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​វីដេអូ​ ឬ រូបភាព​ស្រើប​ស្រាល។ ពេល​ដែល​អ្នក​ប្រើ​ជ្រុល​ដៃ​ចុច​លើ​​រូបភាព​ ឬ វីដេអូ​ វា​នឹង​បង្ហាញ​ផ្ទាំង​​ក្លែង​ក្លាយ​មួយ​ និយាយ​ថា​ស្មាតហ្វូន​​របស់​អ្នក​បាន​ឆ្លង​មេរោគ។

ផ្ទាំង​ក្លែង​ក្លាយ​​នេះ​ទៀត​សោត​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើ​ទំនាក់​ទំនង​ទៅ​កាន់​លេខ​ទូរសព្ទ​ដែល​បង្ហាញ​នៅ​លើ​ផ្ទាំង​ ដោយ​បោក​ប្រាស់​ថា​ជា​ភ្នាក់ងារ​បម្រើ​​សេវា​អតិថិជន​របស់​ Microsoft។ ប៉ុន្តែ​តាម​ពិត​ទៅ​​លេខ​ទូរសព្ទ​ដែល​បង្ហាញ​នោះ​មាន​ភ្ជាប់​នឹង​​ប្រព័ន្ធ​មួយ​របស់​ជន​បោក​ប្រាស់​ ដែល​អាច​ចូល​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​បាន​យ៉ាង​ងាយ​ និង​អាច​លួច​ទិន្នន័យ​គណនី​ធនាគារ​ទៀត​ផង។

មាន​ការ​បោក​ប្រាស់​មួយ​ទៀត​ គឺ​​ការ​បង្ហាញ​វិបសាយ​រក​គូ​ស្រករ​ក្លែង​ក្លាយ​​ដោយ​​វា​ប្រហារ​លើ​បុរសៗ​ដែល​គ្មាន​គូ។ វិបសាយ​ទាំង​នេះ​​តម្រូវ​ឲ្យ​បញ្ចូល​​ព័ត៌មាន​ពី​ Credit Card នៅ​ពេល​ចុះ​ឈ្មោះ​។ ហេតុ​នេះ​ប្រសិន​បើ​ជន​រង​គ្រោះ​​ជាប់​ជុច​ ព័ត៌មាន​អំពី​ Credit Card របស់​ពួក​គេ​នឹង​ត្រូវ​គេ​លួច​បាន​ ​ហើយ​អាច​ត្រូវ​បាត់បង់​ថវិកា​ទៀត​ផង។

ជា​ចុង​ក្រោយ​ Kaspersky ណែនាំ​ថា​​ដើម្បី​ជៀស​ផុត​ពី​ការ​បោក​ប្រាស់​របស់​ជន​ខិល​ខូច​លើ​អ៊ីនធឺណិត​​គួរ​ណា​កុំ​ដំឡើង​កម្មវិធី​​អាស​អាភាស​ផ្ដេសផ្ដាស​ដែល​មិន​មាន​នៅ​លើ​ Play Store និង​មិន​ត្រូវ​បើក​វិបសាយ​ដែល​អ្នក​មិន​​ដឹង​ប្រភព​ច្បាស់​លាស់​នោះ​ទេ៕​​​​​​​​​​​

ប្រភព៖ VNReview ប្រែ​សម្រួល៖ សុខហេង

;