​គម្រោង​សាងសង់​រោងចក្រចម្រាញ់​​ទឹកស្អុយ​ គ្រោង​ចំណាយ​ទឹកប្រាក់​២៧​លាន​ដុល្លារ

  • 2019-05-19 01:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​ក្រុម​សិក្សា​បច្ចេកទេស​ជប៉ុន​នៃ​អង្គការ​ JICA កាលពី​ថ្ងៃទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​លើ​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អុយ ក្នុង​គម្រោង​ទឹកប្រាក់​ ២៧​លាន​ដុល្លារ ដែលមាន​ទីតាំងនៅ​តំបន់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

កិច្ច​ប្រជុំ​ពិភាក្សា​រវាង​​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​ក្រុម​សិក្សា​បច្ចេកទេស​ជប៉ុន​នៃ​អង្គការ​ JICA
​លោក​សាំ ​ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​នៅ​ថ្ងៃទី​១៨​ ខែឧសភា​នេះ​ថា​៖​ "ប្រទេស​កម្ពុជា គ្រោង​សាងសង់​រោងចក្រចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១ នៅ​តំបន់​ជើងឯក ខណ្ឌដង្កោ​ ដែល​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ២៧​លាន​ដុល្លារ​ ជា​ជំនួយ​ដែល​ផ្តល់ជូនពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA​។

​លោក​សាំ​ ពិសិដ្ឋ ​បាន​បន្តថា​៖ "យើង​នឹង​ទទួលបាន​គម្រោង​ JICA​ ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ទឹកស្អុយ​ជំហាន​ទី​១​នេះ​ ពុំទាន់​មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​សម្អាត​ទឹក​កខ្វក់ មុននឹង​បង្ហូរ​ចូល​ទន្លេ និង​បឹងបួរ​នៅឡើយ​ទេ​ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​បំពុល​ទឹកទន្លេ​និង​បឹងបួរ​មួយចំនួន​នៅ​ប៉ែក​ខាងត្បូង និង​ខាងជើង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង ដូចជា បណ្ដាញ​លូ​មូល លូ​ប្រអប់ លូ​ជ្រុង​អណ្ដូង​លូ​គ្រប់​ប្រភេទ​​ប្រឡាយ​ចំហរ​បង្ហូរ​ទឹកភ្លៀង​ប្រឡាយ​បេតុង ​និង​ស្ថានីយ​បូមទឹក​ជុំវិញរាជធានី​​ចំនួន​១៤​ស្ថានីយ​ ក្នុង​នោះ​កំពុង​សាងសង់​ស្ថានីយ​ថ្មី​ចំនួន​ ៣​កន្លែង​ដែល​បង្កើន​សមត្ថភាព​បូ​ម ៣​ដង​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;