មូលហេតុ​២ ដែល​ធ្វើ​ឲ្យក្រុង​ហាណូយ ជំរុញ​​ពលរដ្ឋ​​ឲ្យ​ឈប់​ទទួល​ទាន​សាច់​ឆ្កែ

  • 2019-05-19 08:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ក្រុង​ហាណូយ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ឈប់​ទទួល​ទាន​សាច់​ឆ្កែ ដោយសារហេតុផល​ ២ គឺ​ទី១ វា​​បាន​ធ្វើឲ្យ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​ក្រុង​ហាណូយ និង​ទី២ អាច​បង្ក​ការ​ឆ្លង​រាលដាល​ជំងឺ​ឆ្កែឆ្កួត​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ Channel News Asia នាពេលកន្លងមក។

ឆ្កែជាច្រើនក្បាល ត្រូវបញ្ជូនទៅឲ្យកន្លែងលក់សាច់ឆ្កែ (រូបថត៖ Public Radio International)
ការ​លើកឡើង​របស់​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​សាច់ឆ្កែ ត្រូវ​បាន​គេ​ដាក់​លក់​ព្រោងព្រាត​នៅ​តាម​ទីផ្សារ និង​អាហារដ្ឋាន នៅ​ក្រុង​ខាងលើ។ ជនជាតិ​វៀតណាម និយម​ទទួល​សាច់ឆ្កែ ជាមួយ​ស្រា ស ឬ​ ស្រាបៀរ។

ជាមួយ​គ្នា​នេះ​ គណៈកម្មាធិការ​ដដែល​ បានជំរុញ​ឲ្យ​បញ្ឈប់​ការ​ទទួល​ទាន​សាច់​ឆ្មា ដែល​មាន​លក់​នៅ​តាម​តំបន់​ដាច់​ស្រយាល​នានា​ក្នុង​ប្រទេស​វៀតណាមផងដែរ។

កន្លែងទទួលទានមួយកន្លែងនៅវៀតណាម (រូបថត៖ BusinessLIVE)

យោង​តាម​តួលេខ​ផ្លូវការ បាន​ឲ្យដឹង​ថា យ៉ាង​ហោច​ណាស់ ឆ្កែ និង​ឆ្មា ជាង ៤៩​ម៉ឺនក្បាល មាន​វត្តមាន​នៅ​ក្រុង​ហាណូយ ហើយ​កន្លែង​លក់​សាច់​សត្វ​ទាំងនេះ មាន​ប្រហែល ១០០០ ​កន្លែង៕

ចុចអាន៖ មូលហេតុ ដែល​ក្រុង​ហាណូយ​​នឹង​បញ្ឈប់​ការ​ជិះ​​​ម៉ូតូ​គ្រប់​ប្រភេទ

អត្ថបទ៖ លាភ

អត្ថបទថ្មី
;