Bale អង្គុយ​ប្រុង​ពេញ​១ប្រកួត​ ខណៈ Real ចាញ់ក្នុង​ថ្ងៃ​បិទ​រដូវកាល La Liga

  • 2019-05-19 12:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Gareth Bale បានត្រឹម​អង្គុយ​បម្រុង ពេល Real Madrid ចាញ់ក្រុម​ភ្ញៀវ Real Betis ០-២ ក្នុងការ​ប្រកួត​បិទ​រដូវកាល La Liga នា​ល្ងាច​ថ្ងៃទី១៩ ខែឧសភា​នេះ។

ការប្រកួត​នេះ ត្រូវ​បាន​សារព័ត៌មាន​ធំៗ​ជាច្រើន គិត​ថា​​​ជា​ប្រកួត​ចុងក្រោយ​របស់ Bale នៅ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ ដូច្នេះ​គេរំពឹងថា​កីឡាករ​សញ្ជាតិ​វែល​រូបនេះ ទំនង​ជា​អាច​ចូលលេង ដើម្បី​លា​អ្នកគាំទ្រ។ យ៉ាងណាក្ដី អ្នកចាត់ការ Zinedine Zidane មិនបាន​ដាក់​ឲ្យ​លេង​ក្នុង​ជម្រើស​ដំបូង ហើយ​ក៏​មិន​ប្ដូរ​ឲ្យ​ចូលលេង​នោះដែរ ចំណែក Bale ក៏ទំនង​ជា​មិន​ទាន់​ចង់​ចាកចេញពី Real Madrid ដូច​ពាក្យ​ចចាមអារ៉ាម​នោះដែរ។

សូមបញ្ជាក់ថា ជម្រើស ១១នាក់ដំបូងរបស់ Real សម្រាប់​ការប្រកួតនេះ រួមមាន៖ អ្នកចាំទី Navas, Carvajal, Varane, Nacho, Marcelo; Modric, Valverde (Isco ចូលជំនួសនាទី ៦៩), Llorente, Brahim (Asensio ជំនួស​នាទី ៦០), Benzema (Vasquez ជំនួស​នាទី ៧៦) និង Vinicius Jr។

បរាជ័យ​លើកនេះ ធ្វើ​ឲ្យ Real ស្ទើរ​តែ​បំបែក​កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លឹប ពោល​គឺ​ចាញ់​ដល់ទៅ ១៧ដង​ក្នុង​មួយរដូវកាល ខណៈ​រដូវកាល​អាក្រក់​បំផុត កាលពី ១៩៨៤-១៩៨៥ គឺក្លឹបនេះ ចាញ់ ១៩ដង៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;