ជើងខ្លាំង​​មីយ៉ាន់ម៉ា ដែល​ធ្លាប់​ជា​កូនសិស្ស​ចាន់ រតនា ឡើង​សង្វៀន ONE ជាថ្មី ខែក្រោយ​នេះ

  • 2019-05-20 06:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើងខ្លាំង MMA របស់​មីយ៉ាន់ម៉ា Phoe Thaw ដែល​ធ្លាប់​មក​ហ្វឹកហាត់​នៅ​កម្ពុជា ជាមួយ​កីឡាករ​គុនខ្មែរ ចាន់ រតនា នា​ពេល​កន្លងមក​នោះ នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជាថ្មី ក្នុង​កម្មវិធី LEGENDARY QUEST របស់​ស្ថាប័ន ONE Championship នៅ​សៀងហៃ ប្រទេស​ចិន នា​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០១៩។

Phoe Thaw ឈ្នះគូប្រកួត ក្នុងប្រកួត​ចុងក្រោយ​របស់​ខ្លួន កាលពីខែមីនា (រូបភាព៖ ONE Championship)
យោង​តាម​សេចក្ដីប្រកាស​របស់ ONE បាន​ឲ្យដឹងថា Phoe Thaw នឹង​ត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Victorio Senduk។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​កីឡាករ​ទាំង ២ សុទ្ធតែ​ធ្លាប់​ប៉ះ​កីឡាករ​កម្ពុជា សរ សី ដូចគ្នា ពោល​គឺ Phoe Thaw ឈ្នះ សរ សី ខណៈ Senduk ចាញ់ សរ សី។
Phoe Thaw នៅ​ក្លឹប​ប្រដាល់ "សិល្បៈ" ​របស់​ចាន់ រតនា

ក្រៅ​ពី​បង្ហាញ​គូប្រកួត​នេះ ONE ក៏​បាន​បង្ហាញ​គូប្រកួត​មួយចំនួនទៀតផងដែរ សម្រាប់​ព្រឹត្តិការណ៍ ONE: LEGENDARY QUEST ដែល​មានដូចជា៖

  • កីឡា​ការិនី​ថៃ Stamp Fairtex ប្រកួត​ការពារ​ខ្សែ​ក្រវាត់ ONE Atomweight Muay Thai World Champion ទល់​នឹងកីឡា​ការិនី​អូស្រ្ដាលី Alma Juniku (គូឯក)

  • កីឡាករ​ជប៉ុន Yoshihiro Akiyam vs កីឡាករ​ម៉ាឡេស៊ី Agilan Thani (គូឯករង)

  • កីឡាករ​ម៉ារ៉ុក Tarik Khbabez vs កីឡាករ​ប្រេស៊ីល Anderson Silva

  • Reinier De Ridder (ហូឡង់) vs Gilberto Galvao (ប្រេស៊ីល)

  • Han Zi Hao (ចិន) vs Andrew Miller (ស្កុតឡែន)

  • Koyomi Matsushima (ជប៉ុន) vs Kwon Won Il (កូរ៉េខាងត្បូង)

  • Rodlek PK.Saenchaimuaythaigym (ថៃ) vs Liam Harrison (អង់គ្លេស)

  • Fan Rong (ចិន) vs Sherif Mohamed (អេហ្ស៊ីប)

  • Chen Lei (ចិន) vs Anthony Engelen (ហូឡង់-ឥណ្ឌូណេស៊ី)

  • Yoon Chang Min (កូរ៉េខាងត្បូង) vs Trestle Tan (ហ្វីលីពីន)

  • Itsuki Hirata (ជប៉ុន) vs Angelie Sabanal (ហ្វីលីពីន)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;