ក្រសួង​អប់រំ៖ ការបង្ហោះ​ពីសេវាធ្វើសញ្ញាបត្រ ជាការ​បំពាន​លើ​សេចក្តីថ្លៃថ្នូ​របស់​រាជរដ្ឋាភិបាល

  • 2019-05-20 07:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ហៅ​ការបង្ហោះព័ត៌មាន​អំពីសេវា​ធ្វើសញ្ញាបត្រ ជាអំពើ​ខុសច្បាប់ ដែល​បំពាន​លើ​សេចក្តី​ថ្លៃថ្នូរ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការ​អនុវត្ត​កំណែទម្រង់​របស់​ក្រសួង​អប់រំ ក្នុងការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ជាពិសេស​ប៉ះពាល់​ដល់​ស្មារតី និង​ការ​ខិតខំ​រៀន​សូត្រ​របស់​សិស្សានុសិស្ស និង​និស្សិតកម្ពុជា។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​អប់រំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០១៩។

ការចេញសេចក្តីប្រកាសព័ត៌មាន​នេះ បន្ទាប់ពីថ្មីៗនេះ មាន​គណនី​ហ្វេសប៊ុកឈ្មោះថា "សេវាផ្សេងទៀត" បាន​បង្ហោះ​ព័ត៌មាន​ដែលមាន​ចរិត​បោកប្រាស់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ក្រសួង​អប់រំ ពាក់ព័ន្ធ​នឹង​ការទទួល​ធ្វើសញ្ញាបត្រ​បាក់ឌុប និង​បរិញ្ញាបត្រ​គ្រប់ផ្នែក។

ក្រសួង​អប់រំ បញ្ជាក់​ថា ខ្លួន​កំពុងសហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុងការស្វែងរក​ជន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ខាងលើនេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវច្បាប់ និង​អំពាវនាវ​ឱ្យ​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ចូលរួម​ទប់ស្កាត់​ការចែកចាយ​ព័ត៌មាន​នេះ​តាម​គ្រប់​រូបភាព ព្រមទាំង​សហការ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្នុងការ​ឈាន​ទៅកំណត់​មុខសញ្ញា​ជន​ដែលបាន​ប្រព្រឹត្ត​អំពើ​ខាងលើ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;