លោក ស៊ី ជិនពីង ទៅ​តំបន់​រ៉ែ​ដែល​កម្រ​ក្នុង​ផែនដី​ ខណៈ​អាមេរិក​ពឹង​ផ្អែក​យ៉ាងខ្លាំង​លើការ​នាំចូល​រ៉ែ​ពី​ចិន

  • 2019-05-21 03:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 470

ចន្លោះមិនឃើញ

លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​រុករករ៉ែ​ដែល​កម្រ​ក្នុង​ផែនដី នៅ​ក្រុង Ganzhou ខេត្ត Jiangxi។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ Xinhua។

រូបថត៖ Xinhua

ការណ៍នេះ ធ្វើឱ្យ​មានការ​លើកឡើង​ជាច្រើន​ថា ចិន​អាចនឹង​បញ្ឈប់​ការ​នាំចេញ​រ៉ែ ទៅកាន់​សហរដ្ឋ​អាមេរិក ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ប្រទេស​ទាំង២ កំពុងមាន​ភាព​តានតឹង​កាន់តែ​ខ្លាំង បើទោះ​បីជា​សារព័ត៌មាន​ខាងលើ មិនបាន​បញ្ជាក់​លម្អិត​ក៏ដោយ។

សូម​ជម្រាប​ថា ចិនគឺ​ប្រទេស​ធំបំផុត​ដែលផលិត និង​នាំចេញ​រ៉ែ​កម្រ ក្នុងនោះ អាមេរិក​ពឹង​ផ្អែក​ការ​នាំចូល​រ៉ែ​កម្រ​ពី​ចិន​ប្រមាណ ៨០​ភាគរយ នៃការ​នាំចូល​សរុប​របស់​ខ្លួន។

លោក Jin Canrong ជា​សាស្រ្តាចារ្យផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Renmin ក្នុងក្រុង​ប៉េកាំង បាន​សរសេរអត្ថបទមួយ​កាលពី​សប្តាហ៍មុន​ដោយលើកឡើង​ថា ចិន អាច​នឹង​ហាមឃាត់​ការនាំចេញរ៉ែកម្រ ទៅអាមេរិក ដើម្បី​ជាការ​សងសឹក​តបតវិញ ចំពោះ​ក្រុង​វ៉ាស៊ីងតោន ដែល​បាន​ដំឡើងពន្ធ​ទំនិញ​នាំចូលពី​ចិន៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

;