សង្កាត់​​មួយ​ចំនួន នឹងត្រូវដាច់ភ្លើងពីថ្ងៃទី២៣ ដល់ ២៦ ខែឧសភា

  • 2019-05-21 07:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹងផ្អាកការ​ផ្គត់ផ្គង់ភ្លើង​នៅ​តាម​សង្កាត់​មួយចំនួន​ពីថ្ងៃទី២៣ ដល់​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីកផ្លូវ។

១. ថ្ងៃទី២៣ ខែឧសភា៖ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ១២ថ្ងៃត្រង់។

២. ថ្ងៃទី​២៤ ខែឧសភា៖ សង្កាត់​ទួលសង្កែទី២ គីឡូម៉ែត្រ​លេខ៦ ច្រាំង​ចំរេះ​ទី២ ឃ្មួញ ភ្នំពេញ​ថ្មី គោកឃ្លាង ក្រាំងធ្នង់ និង​គោករកា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ២រសៀល ។

៣. ថ្ងៃទី២៥ និង​ថ្ងៃអាទិត្យ​ទី២៦ ខែ​ឧសភា៖ សង្កាត់​ចោមចៅទី១ ចោមចៅទី២ និង​ព្រៃស ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;