Ronaldo ស្នើ​ឲ្យលោក JM ទៅ​ដឹកនាំ Juventus?

  • 2019-05-21 10:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho គ្រូបង្វឹក​ដែល​មិន​ទាន់​មាន​ក្លឹប​ដឹកនាំ បាន​ទម្លាយ​ឲ្យដឹង​ថា មាន​អតីត​កូនសិស្ស​របស់​លោក​មួយ​រូប បាន​ស្នើ​សុំ​ឲ្យ​រូបលោក​ទៅ​ដឹកនាំ​ក្លឹប​ដែល​ខ្លួនកំពុង​លេង។ ការ​លើកឡើង​របស់​លោក Mourinho នេះ ធ្វើ​ឲ្យ​សារព័ត៌មាន​អង់គ្លេស Daily Mail ដាក់​ការ​សង្ស័យថា កីឡាករ​ និង​ក្លឹប​ដែល​លោក​លើក​ឡើង​ គឺជា​ Cristiano Ronaldo និង Juventus។

លោក Jose Mourinho ក្នុង​បទសម្ភាសន៍​ជាមួយ BeIN Sports

ទោះ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​គេ​អាច​ដឹងបានថា កីឡាករ​ដែល​លោក​លើក​ឡើង​គឺ Ronaldo ចំ​ពេល​ Juventus មិន​ទាន់​មាន​គ្រូបង្វឹក​ថ្មី មកជំនួស​លោក Massimiliano Allegri។

នៅក្នុង​បទសម្ភាសន៍​ជាមួយ BeIN Sports កាលពីថ្ងៃ​ចន្ទ លោក Mourinho បាន​និយាយថា៖ "កីឡាករ​ម្នាក់​ដែល​ធ្លាប់​មានទំនាក់ទំនង​ល្អជាមួយ​ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំគួរតែ​ទៅ​ដឹកនាំ​នៅ​ក្លឹប​របស់​គេ រដូវកាលក្រោយ។ ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​វិញថា ក្លឹប​​នោះ​មិន​ពេញចិត្ត​ខ្ញុំទេ។ ហើយគាត់​​បានប្រាប់​ខ្ញុំទៀតថា បើខ្ញុំឈ្នះ​៣ប្រកួត​ ក្លឹបនឹង​ចាប់ផ្ដើម​ស្រលាញ់ពេញចិត្ត​ខ្ញុំ"។

សូមបញ្ជាក់ថា អតីត​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ មិន​ទាន់​មានក្លឹប​ដឹកនាំ​នៅឡើយទេ ចាប់​តាំង​ពី​ពេល​ Manchester United បណ្ដេញចេញ​ពី​តំណែង​កាលពី​ខែ​ធ្នូឆ្នាំមុន។ លោកក៏​​ធ្លាប់​​ជោគជ័យខ្លាំង​នៅ​អ៊ីតាលីដែរ ដោយ​ជួយ​ឲ្យ Inter Milan ឈ្នះ​ពាន​បី​ក្នុង​មួយ​រដូវកាល កាលពីឆ្នាំ២០១០។

លោក Mourinho និង Ronaldo ពេល​នៅ​ជាគ្រូ និងសិស្ស នៅ Real Madrid

គួររំលឹកថា Mourinho ធ្លាប់​ជា​គ្រូបង្វឹក​របស់ Ronaldo ពេល​លោក​នៅ​ដឹកនាំ Real Madrid ពីឆ្នាំ២០១០ ដល់ ២០១៣។

តើ​កីឡាករ​ដែល​លោក​លើកឡើង ពិត​ជា Ronaldo មែនឬយ៉ាងណា?

ប្រភព៖ Dailymail អត្ថបទ៖ ឈិន មិថុនា

;