កីឡាករកម្ពុជា ៣រូប ដែលបង្ហាញខ្លួនដំបូងគេ ក្នុងប្រវត្តិសាស្រ្ដ ONE Championship
- 2019-05-22 02:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកម្ពុជា ៣រូប ដែលបង្ហាញខ្លួនដំបូងគេ ក្នុងប្រវត្តិសាស្រ្ដ ONE Championship
ចន្លោះមិនឃើញ
ONE Championship ដែលដំបូងឡើយមានឈ្មោះថា ONE FC បានចាប់ផ្ដើមព្រឹត្តិការណ៍ប្រកួតលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន នាខែកញ្ញា ឆ្នាំ២០១១ នៅប្រទេសសិង្ហបុរី។ ឈានចូលឆ្នាំ ២០១២ ទើបព្រឹត្តិការណ៍ទី២ ត្រូវបានធ្វើឡើង ក្នុងខែកុម្ភៈ នៅប្រទេសឥណ្ឌូណេស៊ី។ ពេញមួយឆ្នាំ ២០១២ ស្ថាប័នធំបំផុតនៅអាស៊ីមួយនេះ រៀបចំព្រឹត្តិការណ៍ប្រកួតបាន ៥ ដង ប៉ុន្តែមិនទាន់មានកីឡាករកម្ពុជារូបណា មានឈ្មោះប្រកួតនៅឡើយទេ។
ឈានដល់ឆ្នាំ ២០១៣ ថ្ងៃទី១៣ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ទី១០ ដែលមានឈ្មោះថា ONE FC: Champions & Warriors ឬ ONE FC 10 នៅប្រទេសឥណ្ឌូណេស៊ី ទើបមានកីឡាករកម្ពុជាមួយរូប បង្ហាញខ្លួនជាលើកដំបូង គឺ កីឡាករគុនខ្មែរ ឡុង សុភី។ អ្នកដែលនាំឡុង សុភី ទៅប្រកួត គឺលោក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លឹប Cambodian Top Team នាពេលបច្ចុប្បន្ន។
ឡុង សុភី ជាគូទី២ ក្នុងចំណោមការប្រកួត ១០គូ ក្នុងព្រឹត្តិការណ៍នោះ ដោយត្រូវប៉ះកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Max Metino។ ជាលទ្ធផល សុភី បានចាញ់ក្នុងទឹកទី២ ដោយសារក្បាច់ក្លេកាច់ដៃ។
ឃីម ឌីម៉ា ត្រូវអាជ្ញាកណ្ដាលលើកដៃឲ្យឈ្នះ បន្ទាប់ពីវាយកីឡាករហ្វីលីពីន Rene Catalan សន្លប់ក្នុងទឹកទី២ ប៉ុន្តែក្រោយមក លទ្ធផលត្រូវបានចាត់ទុកជាមោឃៈ (no contest) ដោយសារឃីម ឌីម៉ា វាយខុសលក្ខន្តិកៈ (វាយក្បាលផ្នែកខាងក្រោយ)។
រំលងបាន១ខែទៀត ពោលគឺក្នុងព្រឹត្តិការណ៍ទី១២ ដែលមានឈ្មោះថា ONE FC: Warrior Spirit ឬ ONE FC 12 នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅប្រទេសម៉ាឡេស៊ី កីឡាករកម្ពុជាទី៣ បានបង្ហាញខ្លួន គឺ តក់ សោភ័ណ្ឌ។
ជាលទ្ធផលនៅពេលនោះ គឺ តក់ សោភ័ណ្ឌ បានចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Saiful Merican ដោយពិន្ទុ ក្រោយតតាំងគ្នា ៣ទឹកពេញ។
បន្តបន្ទាប់ពីនោះមក កីឡាករកម្ពុជាជាច្រើនរូប បានទៅបង្ហាញខ្លួនក្នុងស្ថាប័នធំបំផុតនៅអាស៊ីមួយនេះ ដែលមានទាំងវិញ្ញាសា MMA, ប្រដាល់សេរី និងប្រដាល់ Kickboxing៕
វីដេអូការប្រកួតរវាង ឡុង សុភី និងកីឡាករឥណ្ឌូណេស៊ី Max Metino៖
វីដេអូការប្រកួតរវាង ឃីម ឌីម៉ា និងកីឡាករហ្វីលីពីន Rene Catalan៖
**វីដេអូការប្រកួតរវាង តក់ សោភ័ណ្ឌ និងកីឡាករម៉ាឡេស៊ី Saiful Merican៖