EDC បញ្ជាក់មូលហេតុ​ដាច់ភ្លើង​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​មួយចំនួន

  • 2019-05-22 08:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤:១០នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីអនុស្ថានីយតាកែវ (GS TK) មករាជធានីភ្នំពេញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ រាជធានីភ្នំពេញ និង ខេត្តមួយចំនួន។ នេះបើតាម​ការបង្ហោះ​នៅ​លើទំព័រហ្វេសប៊ុក​អគ្គិសនីកម្ពុជា។

ក្រុមការងារបច្ចេកទេសអគ្គិសនី​កម្ពុជា កំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ EDC នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;