រុស្ស៊ី-វៀតណាម ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ

  • 2019-05-23 01:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Aleksei Likhachev ប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​នុយក្លេអ៊ែរ​រុស្ស៊ី Rosatom និង​លោក​ Chu Ngoc Anh រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​វៀតណាម បាន​ចុះ​អនុស្សារណៈមួយ​ស្តីពី​ការ​អនុវត្ត​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​វៀតណាម។ នេះបើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី TASS កាលពី​ថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ​២០១៩។

ពិធីចុះ​ហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក Dmitry Medvedev នាយករដ្ឋមន្រ្តី​រុស្ស៊ី និង​លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី​វៀតណាម។

រូបថត៖ VNA
តាមរយៈ​កិច្ចព្រមព្រៀង​នៃ​ការសាងសង់​មជ្ឈមណ្ឌលនេះ រួមមាន រោងចក្ររ៉េអាក់ទ័រ, មន្ទីរពិសោធន៍, ការបំពាក់​ឧបករណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ផ្សេងទៀត។

​បើតាម​ការចុះផ្សាយរបស់ Vietnam Express ​ក្រៅពី​ថាមពល​នុយក្លេអ៊ែរ រុស្ស៊ី និង​វៀតណាម ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទាក់ទង​នឹងប្រេង និងឧស្ម័ន, សំណង់, ទេសចរណ៍, ប្រព័ន្ធ​យុត្តិធម៌ និង​ទំនាក់ទំនង​មូលដ្ឋាន​ផងដែរ។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នាយករដ្ឋមន្រ្តី​ទាំង២ បាន​ឯកភាព​គ្នាលើកិច្ចសហប្រតិបត្តិការ​ការពារជាតិ និង​សន្តិសុខ, វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា, អប់រំ និង​បណ្តុះបណ្តាល, វប្បធម៌, កីឡា និង​ទេសចរណ៍ ដែល​ជាវិស័យ​ដ៏មាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​បន្ថែម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;