ជ័យជម្នះរបស់កីឡាករថៃ ពេជ្រ មរកត លើជើងខ្លាំងអ៊ីតាលី Petrosyan ត្រូវទុកជាមោឃៈ ហើយប្រកួតឡើងវិញ
- 2019-05-23 02:30:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ័យជម្នះរបស់កីឡាករថៃ ពេជ្រ មរកត លើជើងខ្លាំងអ៊ីតាលី Petrosyan ត្រូវទុកជាមោឃៈ ហើយប្រកួតឡើងវិញ
ចន្លោះមិនឃើញ
លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិ ONE Championship បានប្រកាសថា លទ្ធផលនៃការប្រកួតវគ្គ ៨នាក់ចុងក្រោយនៃកម្មវិធីដណ្ដើមប្រាក់១លានដុល្លារ ONE Featherweight Kickboxing World Grand Prix រវាងអ្នកប្រដាល់ថៃ Petchmorakot Petchyindee Academy និងអ្នកប្រដាល់អ៊ីតាលី Giorgio Petrosyan ត្រូវទុកជាមោឃៈ ហើយកីឡាករទាំង២ ត្រូវប្រកួតគ្នាជាថ្មី។
នៅថ្ងៃទី២២ ខែឧសភាម្សិលមិញនេះ លោក Chatri បានប្រកាសថា៖ "ONE Championship បានធ្វើការត្រួតពិនិត្យពិន្ទុដ៏ចម្រូងចម្រាសរវាង Petrosyan និង Petchmorakot នៅ ONE: ENTER THE DRAGON ប្រទេសសិង្ហបុរីឡើងវិញ។ ដើម្បីឲ្យស្មើភាពគ្នាសម្រាប់គ្រប់ភាគី គណៈកម្មការរៀបចំការប្រកួតរបស់ ONE បានសម្រេចចាត់ទុកលទ្ធផលនៃការប្រកួតនោះជាមោឃៈ (no contest)។ អាជ្ញាកណ្ដាល មិនបានទប់ស្កាត់ការវាយខុសលក្ខន្តិកៈនៅក្នុងការប្រកួតនោះ ដែលធ្វើឲ្យរំខានដល់ការប្រកួតម្ដងជាពីរដង"។
លោក Chatri បានបន្ថែមថា៖ "ការប្រកួតឡើងវិញ ត្រូវបានធ្វើឡើង ហើយអ្នកឈ្នះនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបន្តប្រជែងយកប្រាក់១លានដុល្លារនៃ ONE Featherweight Kickboxing World Grand Prix"។
សូមបញ្ជាក់ថា កីឡាករ ៣រូបទៀត ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន៖ កីឡាកររុស្ស៊ី Dzhabar Askerov (ឈ្នះកីឡាករអាល្លឺម៉ង់ Enriko Kehl), អ្នកប្រដាល់ថៃ Jo Nattawut (ឈ្នះកីឡាករអ៊ុយក្រែន Sasha Moisa) និងកីឡាករបារាំង Samy Sana (ឈ្នះអ្នកប្រដាល់ថៃ Yodsanklai)។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ Dzhabar Askerov ជួប Samy Sana ឯ Jo Nattawut រង់ចាំអ្នកឈ្នះរវាង Petrosyan និង Petchmorakot៕
ទស្សនាវីដេអូនៃការប្រកួតរវាង Petchmorakot និង Petrosyan៖
ចុចអាន៖ កំណត់ត្រាមិនចាញ់ ៨ឆ្នាំរបស់ Yodsanklai ត្រូវចប់ ឯលុយ ១លានដុល្លារក៏អស់ឱកាសយក