រដ្ឋមន្រ្តី​ប៊ុលការី និយាយ​ពីការទិញ​យន្តហោះ​អាមេរិក F-16 តែ​ពាក់អាវ​រូប​យន្តហោះរុស្ស៊ី MiG-29​ (មាន​វីដេអូ)

  • 2019-05-23 05:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ការពារ​ជាតិ​ប៊ុលការី លោក Krasimir Karakachanov បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​អំពី​ការចរចា​ជាមួយ​អាមេរិក​ក្នុង​ដំណើរការ​ទិញ​យន្តហោះ F-16។ ប៉ុន្តែ​ក្នុងអំឡុងពេល​និយាយ​រឿង​នេះ លោក​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ពាក់​អាវ​យឺត​ដែល​មាន​រូប​យន្តហោះ​រុស្ស៊ី MiG-29 ទៅវិញ។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ ក្រៅ​អាវយឺត​ដែល​មាន​រូប​យន្តហោះ MiG-29 លោក​ក៏​មាន​អាវយឺត​ដែល​មាន​រូប​យន្តហោះ​រុស្ស៊ី Su-25 ផងដែរ។ ទន្ទឹមនឹង​នេះ លោក​សង្ឃឹម​ថា ប្រសិន​បើការ​ចរចា​ជាមួយ​អាមេរិក បាន​ជោគជ័យ លោក​នឹង​មាន​ឱកាស​ពាក់​អាវយឺត​ដែលមាន​រូប​យន្តហោះ​ចម្បាំង​អាមេរិក​ផងដែរ។

វីដេអូ៖

បើតាម​លោក Krasimir Karakachanov កិច្ចចរចា​នឹង​ធ្វើឡើង​នៅក្នុង​អំឡុង​ខែ​មិថុនា​ខាងមុខនេះ។ ចំពោះ​តម្លៃ​លោក​ស្នើថា មិនគួរ​លើសពី ២ពាន់លាន Levs (ជាង ១,១៤ពាន់​លានដុល្លារ) ដែល​កំណត់​ដោយ​អាមេរិក​នោះឡើយ ព្រោះ​ប៊ុលការី កំពុង​ស្វែងរក​ជម្រើស​ដែល​ល្អ​ក្នុងការ​កាត់​បន្ថយ​ការ​ចំណាយ មិនមែន​បង្កើន​ការ​ចំណាយ​លើ​យោធា​នោះទេ។

លោកថា ប្រសិន​ប៊ុលការី ចរចាថ្លៃ​ជាមួយ​អាមេរិក មិនត្រូវ​គ្នា នោះ​ប្រទេស​លោក​នឹង​ពិចារណាលើ​យន្តហោះ​របស់​អ៊ីតាលី ឬស៊ុយអ៊ែត​វិញ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;