បំណែក​ដែក​មួយ​ចំនួន បាន​ធ្លាក់​នៅ​ចំណុច​ព្រំដែន​កម្ពុជា-ឡាវ ក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង

  • 2019-05-23 04:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ២០១៩​នេះ មាន​ករណី​ធ្លាក់​បំណែក​ដែក​មួយ​ចំនួន នៅចំណុច​ព្រំដែន​កម្ពុជា-ឡាវ ក្នុងទឹកដី​ខេត្ត​ស្ទឹងត្រែង ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ។

បំណែក​ដែក​ទាំងនោះ​ធ្លាក់លើ​ទឹកដី​កម្ពុជា ក្នុង​ភូមិអូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ធ្លាក់​នៅលើ​ទឹកដីឡាវ ក្នុងខេត្ត​អាតាពើ​មាន​ចំនួន​ច្រើន។

ការ​ធ្លាក់បំណែក​ដែក​ទាំងនោះ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​វត្ថុ​មួយ​នៅលើ​អាកាស នៅចំណុច​ភូមិឃុំខាងលើ​ ប៉ុន្តែ​​សមត្ថកិច្ច​មិនអាច​សន្និដ្ឋាន​បានថា​ ជាការផ្ទុះ​អ្វី​ឱ្យពិត​ប្រាកដ​ឡើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;