តួ Iron Man ជាប់ជាតារាស៊ីថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ
- 2019-05-23 07:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួ Iron Man ជាប់ជាតារាស៊ីថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
Robert Downey Jr. ត្រូវបានគេបញ្ជាក់ថាទទួលបានថ្លៃខ្លួនប្រមាណ ២៧៥ លានដុល្លារ ពីការសម្ដែងជាតួ Iron Man/Tony Stark ក្នុងខ្សែភាពយន្ត "Avengers” ចំនួន ៤ វគ្គ។ នេះជាតួចំណូលខ្ពស់ជាងគេបំផុតសម្រាប់ការរកបានពីស៊េរីរឿងមួយ។
នៅពេលបង្ហាញមុខជា Tony Stark/Iron Man ជាលើកដំបូងនៅឆ្នាំ ២០០៨ តារាសម្ដែង Robert Downey Jr. មានថ្លៃខ្លួនខ្ទង់ ៥០ ម៉ឺនដុល្លារប៉ុណ្ណោះ។ យ៉ាងណាក្ដីក្រោយពីខ្សែភាពយន្តនេះជោគជ័យថ្លៃខ្លួនរបស់តារាប្រុសចំណាស់រូបនេះបានឡើងដល់ ៥០ លានដុល្លារនៅក្នុងវគ្គទីបី "Iron Man 3”។
ដើម្បីបន្តជាតួអង្គ Iron Man ក្នុងខ្សែភាពយន្ត "The Avengers” នៅឆ្នាំ ២០១២ Robert ក៏ទទួលបានថ្លៃខ្លួន ៥០ លានដុល្លារផងដេរ ហើយនៅក្នុងវគ្គ "Avengers: Age of Ultron” លោកក៏ទទួលបានតម្លៃខ្លួនប៉ុណ្ណេះដដែល។
តម្លៃខ្លួនរបស់ Robert បានបន្តកើនឡើងដោយនៅក្នុងវគ្គ "Avengers: Infinity War” អាចទទួលបានថ្លៃខ្លួន ៧៥ លានដុល្លារ។ ចំណែកវគ្គ "Avengers: Endgame” ដែលរកចំណូលបានច្រើនលើសលប់នៅទូទាំងពិភពលោកនោះ តម្លៃខ្លួនរបស់តួអង្គនេះច្បាស់ជាកើនឡើងបន្ថែមទៀត។ ចំពោះតម្លៃខ្លួន ១០០ លានដុល្លារនៅវគ្គ Endgame ស៊េរីរឿង Avengers ទាំងបួនវគ្គ អាចឲ្យ Robert រកចំណូលបានប្រមាណ ២៧៥ លានដុល្លារ។
តួដែលមានតម្លៃខ្លួនថ្លៃជាងគេតំណែងលេខ ២ សម្រាប់ការថតស៊េរីរឿង គឺបានទៅលើតារាប្រុស Keanu Reeves ដែលអាចរកចំណូលបានប្រមាណ ២៥០ លានដុល្លារ ពីការដើរតួជា Neo ក្នុងស៊េរីរឿង "The Matrix” ចេញផ្សាយចន្លោះឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០០៣ ដោយមានចំនួន ៣ វគ្គ៕