មេ Toyota ខក​ចិត្ត​នឹង​សម្ដី​មួយ​ឃ្លា​របស់​រដ្ឋបាល ដូណាល់ ត្រាំ

  • 2019-05-24 02:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​​កន្លង​ទៅ​នេះ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​យល់​ស្រប​លើ​ការ​យល់​ឃើញ​របស់​ក្រសួង​ពាណិជ្ជកម្ម​ ដែល​ថា​រថយន្ត​​​និង​គ្រឿង​បន្លាស់​រថយន្ត​ដែល​នាំ​ចូល​ពី​បរទេស​ បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​មួយ​ចំពោះ​សន្តិសុខ​ជាតិ​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ ៨០ បន្ទាប់​ពី​វា​បាន​ដណ្ដើម​ទីផ្សារ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក។

​​ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​នេះ​ សហគមន៍​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន (JAMA) ដែល​មាន​​ប្រធាន​ក្រុមហ៊ុន​ Toyota លោក​ Akio Toyoda ជា​ប្រធាន​នោះ​ បាន​សម្ដែង​អារម្មណ៍​ព្រួយ​បារម្ភ និង​ខក​ចិត្ត។ សមាជិក​នៃ​ JAMA មាន​ដូច​ជា​ក្រុមហ៊ុន Toyota, Nissan, Honda, Mitsubishi, Mazda, Suzuki, Kawasaki, Yamaha និង Subaru ជា​ដើម។

លោក Toyoda បាន​ថ្លែង​ដូច​នេះ​ថា ៖ "យើង​ស្រងាក​ចិត្ត​ ក្រោយ​ពី​​បាន​ឮ​សារ​ដែល​សន្និដ្ឋាន​ថា​ ការ​ចំណាយ​ពេល​រាប់​ឆ្នាំ​លើ​ការ​បណ្ដាក់​ទុន និង​ផ្ដល់​ឱកាស​ការងារ​​​នៅ​សហរដ្ឋអាមេរិក មិន​ទទួល​បាន​ការ​ស្វាគមន៍។ ក្នុង​នាម​ជា​ប្រធាន​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​សៅ​​ខ្លាំង​​​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ”។

គួរ​ដឹង​ថា​លោក ត្រាំ ចង់​កាត់​បន្ថយ​ចំនួន​រថយន្ត​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក និង​អះអាង​ថា​​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​រថយន្ត​​ក្នុង​ស្រុក​បណ្ដាក់​ទុន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍។ សេតវិមាន​បាន​កំណត់​ពេល ១៨០ ថ្ងៃ សម្រាប់​ចរចា​លើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ជប៉ុន, សហគមន៍​អឺរ៉ុប និង​ប្រភព​នាំ​ចេញ​រថយន្ត​ជា​ច្រើន​ទៀត។

​JAMA បាន​​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ផ្ដល់​ការងារ​ជាង ៩៣ ០០០ កន្លែង​នៅ​សហរដ្ឋអាមេរិក។ ការ​គំរាមកំហែង​ពី​រដ្ឋបាល​លោក ត្រាំ ទំនង​ជា​បាន​ជំរុញ​ឲ្យ Toyota សម្រេច​ចិត្ត​ប្រកាស​បន្ថែម​​កញ្ចប់​លុយ ៣ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត លើ​គម្រោង​ការ​ចំណាយ​ ៥ ឆ្នាំ​ខាង​មុខ​នៅ​សហរដ្ឋអាមេរិក៕

ចុចអាន​៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;