បុរស​បារាំង​​​ម្នាក់​លួច​ទូរសព្ទ Huawei នៅ​ថៃ ត្រូវ​បាន​ចាប់​ខ្លួន

  • 2019-05-24 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​បារាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្សារ​ Tukcom Pattaya ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា​ កាល​ពី​​យប់​ថ្ងៃ​ពុធ​ដោយ​សារ​បាន​លួច​ទូរសព្ទ Huawei ម៉ូដែល​ P30 Pro មួយ​គ្រឿង។

រឿង​ហេតុ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៩៖៣០ នាទី។ ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ Meriem Laurent មាន​វ័យ ៤០ ឆ្នាំ ដែល​រង​ការ​ចោទ​ថា​បាន​សម្ដែង​ជា​ឆែក​មើល​ទូរសព្ទ​ច្រើន​ម៉ូដែល​ដែល​ដាក់​តាំង​បង្ហាញ នៅ​ពេល​អំពើ​ចោរកម្ម​កើត​ឡើង។ ជន​សង្ស័យ​រូប​នេះ​​​ឆក់​យក​ទូរសព្ទ Huawei តម្លៃ ៣១ ៩០០ បាត (ប្រមាណ ៩៩៩ ដុល្លារ) នៅ​ពេល​ដែល​ម្ចាស់​ហាង​​មិន​បាន​ចាប់​អារម្មណ៍។

ដោយ​សារ​តែ​មាន​ឧបករណ៍​រោទ៍​​សំឡេង​នៅ​ជាប់​នឹង​ទូរសព្ទ វា​ក៏​បន្លឺ​សំឡេង ហើយ​ម្ចាស់​ហាង​ក៏​បាន​រត់​ចេញ​តាម​ជន​សង្ស័យ​ខាង​លើ​តែ​ម្ដង។ ក្រោយ​មក​​មាន​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​ហាង​បាន​ជួយ និង​បញ្ឈប់​បុរស​បារាំង​រូប​នេះ។ ជន​សង្ស័យ​រូប​នេះ​ក៏​ត្រូវ​កាមេរ៉ា​ថត​បាន​ផង​ដែរ។

សមត្ថកិច្ច​បាន​រក​ឃើញ​ថា​បុរស​សញ្ជាតិ​បារាំង​ខាង​លើ​នេះ​បាន​ចូល​ទឹក​ដី​ប្រទេស​​ដោយ​មិន​ស្រប​ច្បាប់៕​​​​​​​​

ចុចអាន៖ HongMeng OS ​មាន​ចំណុច​ខ្លាំង​មួយ ​មិន​ឲ្យងាប់​ក្រឡា​ដូច​គន្លង​ OS មុនៗ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;