អគ្គនាយក​ដ្ឋានដឹកជញ្ជូន​ផ្លូវគោក ព្រមាន​អ្នកបង្ហោះ​ហ្វេសប៊ុក​ធ្វើបណ្ណបើកបរ និង​ស្លាកលេខ

  • 2019-05-24 04:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បាន​ធ្វើការ​បដិសេធ​រាល់​បណ្តាញ​សង្គម​ផ្សេងៗ ក៏ដូចជា​គេហទំព័រ​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​អំពី​ការ​ផ្តល់​សេវាក្រៅផ្លូវការ និង​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ផ្តល់ និង​ទទួលសេវា​ក្រៅ​ផ្លូវការ​ណាមួយ​ដែលមិនមាន​តម្លាភាព និង​ទទួល​កម្រៃ​លើសពី​តម្លៃ​សេវា​សាធារណៈ​ដែល​រដ្ឋបាន​កំណត់។ ចំពោះ​ជន​ណាដែល​ផ្សព្វផ្សាយ​តម្លៃ​សេវាខុសពី​តម្លៃ​ផ្លូវការ​កំណត់​ដោយ​រដ្ឋ នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះច្បាប់។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩។

ការ​ចេញសេចក្តី​ជូនដំណឹងនេះ បន្ទាប់ពីមាន​ផេក​ហ្វេសប៊ុកមួយចំនួន បាន​បង្ហោះពី​សេវារត់ការ​ធ្វើបណ្ណ​បើកបរ ប្តូរបណ្ណបើកបរថ្មីសម្រាប់​អ្នក​បើករថយន្ត និង​ម៉ូតូ​គ្រប់ប្រភេទ និង​សេវាកម្ម​ធ្វើស្លាកលេខ​ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;