Europa League វគ្គ​ផ្ដាច់ព្រ័ត្រ ​នឹង​មិនសូវ​មាន​អ្នក​គាំទ្រ​ទៅ​មើល​ព្រោះ​កំពុង​ជួប​រឿង​ធំ

  • 2019-05-24 07:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កៅអី​អង្គុយ​ទស្សនា​ការ​ប្រកួត Europa League វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​ទីក្រុង ​Baku អាច​នឹង​សល់​ទំនេរ​ច្រើន។

រូបតំណាង
​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ឡើង​ផ្ដាច់ព្រ័ត្រ​មក​ពី​ទីក្រុង​ឡុងដ៏​ទាំង ២ Arsenal និង ​Chelsea ​បាន​ផ្ញើ​សំបុត្រ​ដែល​នៅ​សល់​ជាង ៦០០០ សន្លឹក​ទៅ​កាន់​ស្ថាប័ន​ក្បាលម៉ាស៊ីន UEFA វិញ។

​មូលហេតុ​ដែល​នៅ​សល់​សំបុត្រ​ច្រើន​បែប​នេះ ​ក៏​ព្រោះ​តែ​ក្រុម​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​​និយាយ​ថា​ មក​ពី​ទីក្រុង​បាគូ​ឆ្ងាយ​ពេក(នៅ​ប៉ែក​អឺរ៉ុប​ខាង​កើត​ដី​ចម្ងាយ​ជាង ៨ ០០០ គ.ម) ហើយ​បញ្ហា​រឿង​សំបុត្រ​ចូល​ទស្សនា​ឡើង​ថ្លៃ ឯ​សំបុត្រ​​ជើង​ហោះហើរ​ក៏​ឡើង​ថ្លៃ​ដូច​គ្នា។

ពាន Europa League

​របាយការណ៍​ថ្មី​បង្ហាញ​ថា​ក្លឹប Chelsea ​លក់​សំបុត្រ​បាន​តែ ២ ០០០ ​សន្លឹក​ប៉ុណ្ណោះ​ក្នុង​ចំណោម​សំបុត្រ​សរុប ៦០០០ សន្លឹក។ ចំណែក​ក្លឹប Arsenal ​លក់​បាន​លើស​ ៣ ០០០ សន្លឹក ​គិត​ទាំង​អ្នក​គាំទ្រ​នៅ​អាស៊ី​ខ្លះ​និង​សហរដ្ឋ​អាមេរិក​ខ្លះ​ផង​។

​សូម​បញ្ជាក់​ដែរថា ពហុកីឡដ្ឋាន​អូឡាំពិក​ទីក្រុង ​Baku ​ប្រទេស​អាស៊ែបៃសង់​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៦៨ ៧០០ ​នាក់។ ឯ​ការ​ប្រកួត Europa League វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា​ឆ្នាំ ២០១៩៕

ពហុកីឡដ្ឋាន​អូឡាំពិក​ទីក្រុង ​Baku

អត្ថបទបន្ត៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

;