Spur ព្រមាន​​អ្នក​គាំទ្រ​ខ្លួន​រឿង​ទិញ​សំបុត្រ​​មើល Champions League វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2019-05-24 09:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប​ Tottenham Hotspur បាន​ចេញ​សេចក្ដី​ប្រកាស​ព្រមាន​ជា​ផ្លូវការ​មួយ​ស្ដី​ពី ​​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ។

ពាន Champions League
​​ក្លឹប​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ ​បាន​សង្កត់​ធ្ងន់​ថា ​​សូម​ចិត្ត​អ្នកគាំទ្រ​ឲ្យ​បញ្ជា​ទិញ​សំបុត្រ​ផ្លូវការ​​តែ​មួយ​ក្នុង​ម្នាក់​បាន​ហើយ និង​បញ្ជា​ទិញ​ពី​វិបសាយ​ក្លឹប​តែ​មួយ​​ច្រក​ប៉ុណ្ណោះ។

​សូម​​កុំ​យក​ទៅ​លក់​បន្ត ឬ​ទិញ​ពី​ប្រភព​ខាង​ក្រៅ​(មិន​ផ្លូវការ​ឲ្យ​សោះ) ប្រសិន​​បើ​ក្លឹប​រក​ឃើញ​ថា ​អ្នក​គាំទ្រ​រូប​ណា​ទិញ​ពី​ខាង​ក្រៅ ​នោះ​ក្លឹប​នឹង​ចាត់​វិធានការ​បន្ទាន់ ​មិន​ឲ្យ​សំបុត្រ​នោះ​ មាន​សុពល​ភាព​អាច​ចូល​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​ Wanda Metropolitano ​ទីក្រុង​ម៉ាឌ្រីដ​ប្រទេស​អេស្ប៉ាញ​នោះ​ទេ។ ​

ក្រុម Spur អបអរពេលបានឡើងវគ្គផ្តាច់ព្រ័ត្រ UCL 2019

វិធានការខាងលើត្រូវចេញផ្សាយភ្លាមៗ បន្ទាប់ពីក្លឹបចាប់បានអ្នកគាំទ្រ ៣ នាក់យកសំបុត្រទៅលក់​បន្តលើវិបសាយមិនផ្លូវការ Stubhub ក្នុងតម្លៃចាប់ពី ៣៤៥០ អឺរ៉ូ។ ដូចនេះ ជន​ដែល​ល្មើស​ទាំង ៣ នាក់នោះបានជាប់បំរាម មិន​ឲ្យ​​មាន​សិទ្ធ​ទិញ​ ឬ​ចែក​ចាយ​លក់​សំបុត្រ​ចំនួន ៣ ​រដូវ​កាល។

សូមបញ្ជាក់ដែរថា ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នឹងធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ២ រំលងអាធាត្រ(ម៉ោងនៅអាស៊ី) រវាងក្រុមហង្សក្រហម Liverpool និងក្រុមមាន់​ខ្នាយ​មាស Tottenham Hotspur ក្នុង​កីឡដ្ឋាន​ Wanda Metropolitano ​ទីក្រុង​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ​៕

កីឡដ្ឋាន​ Wanda Metropolitano

អត្ថបទបន្ត៖

ប្រភព៖ BBC | UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;