ស៊ីម៉ាក់ បាត់បង់​សុនខ​ញី​ដោះមីន​ដ៏​សំខាន់​១ក្បាល

  • 2019-05-25 07:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយកមជ្ឈមណ្ឌល​ជាតិ​កំចាត់​មីន​កម្ពុជា បាន​ឱ្យដឹង​នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៩​ថា សុនខមួយក្បាល​ឈ្មោះថា DIA ភេទញី អាយុជាង៨ឆ្នាំ បាន​បាត់បង់​ជីវិត​ហើយ។ យ៉ាងណាក្តី​លោកមិន​បញ្ជាក់ពី​មូលហេតុ​នៃការស្លាប់​នេះឡើយ។

លោក​បន្ត​ថា សុនខ​មួយក្បាលនេះ បាន​បម្រើ​ប្រយោជន៍​វិស័យ​សកម្មភាព​បោសសម្អាតមីន និងគ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុ។ DIA បាន​ធ្វើអន្តោប្រវេសន៍​មកពី​ប្រទេស​ប៊ូស្នៀ។

ទន្ទឹម​នឹងនេះ​ សុនខនេះ​បាន​បង្កើត​កូនសុនខ​១០​ក្បាល​ផងដែរ ដើម្បី​ជាប្រយោជន៍​ដល់​អង្គភាព​សុនខស៊ីម៉ាក់៕

រូបថត៖ ហ្វេសប៊ុកលោក ហេង រតនា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;