តៃវ៉ាន់ ផ្លាស់ប្តូរ​ឈ្មោះ​ស្ថាន​ទូត​នៅ​អាមេរិក ដោយ​មិនខ្លាច​ចិន

  • 2019-05-25 08:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​ប្រកាស​នៅថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩​ថា ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​អាមេរិក (ស្ថានទូត​មិន​ពេញ​លក្ខណៈ de-facto embassy) ត្រូវបាន​ផ្លាស់ប្តូរ​ឈ្មោះ​ពី «ក្រុមប្រឹក្សា​សម្របសម្រួល​ទទួល​បន្ទុក​កិច្ច​ការអាមេរិកខាងជើង​» ទៅ​ជា​ការប្រើឈ្មោះចំៗ​គឺ «ក្រុមប្រឹក្សា​តៃវ៉ាន់ ទទួល​បន្ទុក​កិច្ចការ​សហរដ្ឋ​អាមេរិក»។

ក្រសួង​នេះ​បញ្ជាក់​ថា ការផ្លាស់ប្តូរឈ្មោះ គឺដើម្បីបង្ហាញ​ពីទំនាក់ទំនង​កាន់តែរឹងមាំ​រវាង​តៃវ៉ាន់ និង​អាមេរិក។

គួរ​កត់សម្គាល់​ដែរថា កាលពីពេលថ្មីៗ​នេះ ស្ថានទូត​អាមេរិក (មិនផ្លូវការ) ប្រចាំ​នៅ​តៃវ៉ាន់ បាន​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​កន្លែងថ្មី នៅជាយ​ក្រុង​តៃប៉ិ ដើម្បី​សង់​អគារ​ស្ថានទូតឱ្យកាន់​តែធំ​ជាងមុន។ អាមេរិក ក៏​កំពុង​ពិចារណា លក់​អាវុធថ្មីៗ​ឱ្យតៃវ៉ាន់​ថែមទៀត​ផងដែរ ដោយ​រួមមាន​ទាំង​យន្តហោះ​ចម្បាំង និង​រថក្រោះ​ជាដើម។

ចិន ដែលតែងតែ​ចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​ទំនាក់​ទំនងការទូត​ និង​យោធាផ្លូវការ​ណាមួយ​រវាង​ក្រុងតៃប៉ិ និង​ក្រុង​វ៉ាស៊ីងតោន។ ក្រុងប៉េកាំង ក៏បានគំរាម​ប្រើ​យោធា ប្រសិន​បើតៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ផងដែរ។

អាមេរិក បាន​ផ្អាក​ទំនាក់ទំនងការទូតផ្លូវការ​ជាមួយ​តៃវ៉ាន់ កាលពីឆ្នាំ​១៩៧៩ ដើម្បី​បង្កើត​មិត្តភាព​ជាមួយ​ចិន ក្រោម​គោលនយោបាយ​ចិន​មួយ ខណៈ​ដែល​ប្រទេស​ទាំង២ កំពុង​ប្រជែងគ្នា​ជាមួយ​អតីតសហភាព​ក្នុងអំឡុង​សង្គ្រាម​ត្រជាក់៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;