កម្ពុជា នឹង​ទទួល​បាន​ជំនួយ​ឥតសំណង​ពី​ជប៉ុន ពេល​សម្តេច ហ៊ុន សែន ជួប​លោក អាបេ ស៊ីនហ្សូ ចុងខែ​នេះ

  • 2019-05-25 10:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន អាបេ ស៊ីនហ្សូ ក្នុង​អំឡុងពេល​ដែល​សម្តេច​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​សន្និសីទអន្តរជាតិ​លើកទី២៥ ស្តីពី​អនាគត​របស់​អាស៊ី និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​នៅ​ទីក្រុង​តូក្យូ ពីថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ២០១៩ ​។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន និងលោក អាបេ ស៊ីនហ្សូ ក្នុងជំនួបគ្នាមួយកាលពីឆ្នាំ២០១៨ (រូបថត៖ Pressocm.gov.kh)

សម្តេច​ ហ៊ុន សែន និង​លោក អាបេ ស៊ីនហ្សូ នឹង​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្ត​ទុកដាក់​រួម។ នាឱកាស​នេះ នាយករដ្ឋមន្រ្តី​ទាំងពីរ នឹង​អញ្ជើញ​ជាសាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់ប្តូរ​សារ​ព្រមព្រៀង ស្តីពីការ​ផ្តល់​ជំនួយ​ឥតសំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចំនួន​២ ដូច​ខាងក្រោម៖ ​ ១-​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​-សាងសង់​ស្ថានីយ​កុងតឺណឺ ដែលមាន​ទឹកប្រាក់ ២០០លាន​យ៉េន​ជប៉ុន (ជាង ១,៨លានដុល្លារអាមេរិក) និង ​ ២-​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស ដែលមាន​ទឹកប្រាក់​៣៣៩ លានយ៉េន​ជប៉ុន (ជាង ៣លានដុល្លារអាមេរិក)។

​សូម​ជម្រាប​ថា នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥នេះ សម្តេច​តេជោ នឹងថ្លែង​សុន្ទរកថាគន្លឹះ​លើមូលបទ​របស់​សន្និសីទ «ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី-ការជំនះ​ភាព​វឹកវរ» ព្រមទាំង​ចែករំលែក​ទស្សន​វិស័យ លើបរិបទ​សកល​លោក​បច្ចុប្បន្ន ចក្ខុវិស័យ​នាពេល​អនាគត មាគ៌ា​ឆ្ពោះ​ទៅមុខ និង​ការប្តេជ្ញាចិត្ត​និងរួមចំណែក​របស់​កម្ពុជា ក្នុងការ​លើក​កម្ពស់​ភាព​សុខដុម សន្តិភាព និង​វិបុលភាព​រួមនៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក និងក្នុង​ពិភពលោក។ ​

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូក្យូ សម្តេច ហ៊ុន សែន នឹង​ជួបជា​មួយ​ឥស្សរជន​ជប៉ុន និងទទួល​ការចូលជួប​សម្តែង​ការគួរ​សមពី​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន។ ​ សម្តេច ហ៊ុន សែន ក៏​នឹងអញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សិក្ខាសាលា​ស្តីពី ការវិនិយោគ​នៅ​កម្ពុជា ដែល​សហការរៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) និង​ធនាគារ​មីហ្ស៊ូហូ (Mizuho) ផងដែរ៕

អត្ថបទ៖ សោភា

;