Messi ស៊ុតបាន​១គ្រាប់ តែមិន​អាច​ជួយឱ្យ Barcelona ឈ្នះ​ពាន Copa Del Rey បានឡើយ

  • 2019-05-26 02:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ក្រុម Valencia បាន​ក្លាយជា​ជើងឯក​ Copa Del Rey ជាលើកទី៨ បន្ទាប់ពី​យកឈ្នះ Barcelona នៅវគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ២-១ កាលពី​យប់មិញ ដែល​ធ្វើឱ្យ​ក្រុមអ្នក​មានបុណ្យ​មិនអាច​សម្រេច​ឈ្នះពាន​២ ក្នុង​រដូវកាលនេះ​បាន​ឡើយ។

រូបថត៖ Reuters

ក្រុម Valencia បាន​នាំមុខមុន​២គ្រាប់​ធ្វើបាន​ដោយ Gameiro នៅនាទី២១ និង​គ្រាប់ទី២ តែត​បញ្ចូលទី​ដោយ Rodrigo នៅនាទី ៣៣។ ចូលដល់​តង់ទី២ ទើប Barcelona វាយបក​បាន១គ្រាប់វិញ ស៊ុតបញ្ចូល​ទីដោយ Lionel Messi នៅ​នាទី៧៣។

រូបថត៖ Getty Images

ជ័យជម្នះ​របស់ Valencia នេះ គឺបានបញ្ចប់​នូវការ​ឈ្នះ​ជើងឯក Copa Del Rey របស់ Barcelona ដែលធ្វើបាន​៤ឆ្នាំ​ចុងក្រោយ​ជាប់ៗគ្នា។ នេះ​ក៏ជាជ័យ​ជម្នះដំបូង​របស់ Valencia ទៅលើ Barcelona ក្នុង​២០ប្រកួត​ចុងក្រោយនេះ​ផងដែរ។

យ៉ាងណាមិញ​ នេះ​ជាគ្រាប់​ទី២៨របស់ Messi ដែល​ស៊ុតចូល Valencia នៅក្នុង​គ្រប់ការប្រកួត​ពានរង្វាន់​ទាំងអស់៕

សូមទស្សនាវីដេអូ Highlight៖

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;