មេបញ្ជាការរង​អ៊ីរ៉ង់​ថា កងទ័ព​អាមេរិក​ចុះខ្សោយ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត

  • 2019-05-26 09:50:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ali Fadavi មេបញ្ជាការ​រង​នៃឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​អះអាង​​ថា វត្តមាន​យោធា​អាមេរិក​នៅក្នុង​មជ្ឈឹម​បូព៌ា​នាពេល​បច្ចុប្បន្ន​នេះ បាន​ចុះខ្សោយ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។ នេះបើ​តាមការ​ចុះផ្សាយ​របស់ Fars នៅថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ The Iran Project
លោកបាននិយាយ​យ៉ាង​ដូច្នេះថា៖ «**កងទ័ពអាមេរិក ដែលឈរជើងនៅតំបន់នេះ ចាប់តាំងពីឆ្នាំ​១៨៣៣មក ហើយ​ពួកគេ​ឥឡូវនេះ ចុះខ្សោយបំផុត​ក្នុងប្រវត្តិសាស្រ្ត ក្នុងអាស៊ីខាងលិច**»។

រដ្ឋបាល​ដូណាល់ ត្រាំ បាន​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរឹង​ទៅលើ​អ៊ីរ៉ង់ ដោយសារ​បញ្ហានុយក្លេអ៊ែរ​របស់​ប្រទេសនេះ។ អាមេរិក​ក៏បាន​ចោទ​អ៊ីរ៉ង់​ថា បាន​គំរាម​ដល់​កងទ័ព និង​ផលប្រយោជន៍​របស់​ខ្លួន​ផងដែរ។ តែត្រូវបានអ៊ីរ៉ង់ ចោទវិញថា សកម្មភាព​របស់​អាមេរិក ជាសង្គ្រាម​ចិត្តសាស្រ្ត និង​ល្បែង​នយោបាយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

;