មិនគួរឲ្យជឿ! យុវជន​ភ្នំពេញក្រោន ស៊ុត​បញ្ចូលទី ពី​កន្លែង​កែបាល់ ពាក់​កណ្ដាល​តារាង (វីដេអូ)

  • 2019-05-27 04:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ លឹម ពិសុទ្ធ របស់​ក្រុមយុវជន U-18 ភ្នំពេញក្រោន បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយ​ស៊ុត​ពីចំណុច​កែបាល់ ពាក់​កណ្ដាល​ទីលាន បញ្ចូលទី​បាន​សម្រេច ក្នុង​ការប្រកួត​ពាន​រង្វាន់​យុវជន Smart Youth League 2019 (U-20) កាលពីថ្ងៃ​អាទិត្យ​ ទី២៦ ខែឧសភា​ម្សិលមិញនេះ។

ការ​ស៊ុត​បញ្ចូលទី​ពីចម្ងាយ​ដ៏​កម្រ​នោះ គឺ​អំឡុង​ការប្រកួត​រវាង​ក្រុម U-18 ភ្នំពេញក្រោន ទល់នឹង​ក្រុម King of Eagle នៅ​ទីលាន​ហ្វឹកហាត់​ Smart RSN របស់​ភ្នំពេញក្រោន។ ក្នុងតង់ទី១ ក្រុម U-18 ភ្នំពេញក្រោន ៣-១។ ពេល​កែ​បាល់​ ចាប់​ផ្ដើម​តង់ទី២ លឹម ពិសុទ្ធ បាន​បង្កើន​គម្លាត​នាំមុខ ៤-១ ដោយ​ស៊ុត​ពី​កន្លែង​កែបាល់តែម្ដង។

លឹម ពិសុទ្ធ ជាប់ជា Man of the Match
ចប់ការប្រកួត ក្រុម U-18 ភ្នំពេញក្រោន ឈ្នះក្រុម King of Eagle ៥-៣ ចំណែក លឹម ពិសុទ្ធ បាន​ជាប់​ជាកីឡាករ​ល្អ​ប្រចាំ​ការប្រកួត (Man of the Match)៕

សូមទស្សនា​វីដេអូ​ខាងក្រោមនេះ៖

វីដេអូពេញនៃការប្រកួត៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;