តួ​កែងឆេះ ជង្គង់ហោះ Tony Jaa បង្ហោះ​វីដេអូ​បកស្រាយ​ការពិត​

  • 2019-05-27 10:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័ត៌មាន​ពី​ការ​ស្លាប់​របស់​តារា​សម្ដែង​ក្បាច់គុន Tony Jaa បាន​រីក​សាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម ជា​ពិសេស​គឺ​នៅ​ប្រទេស​ថៃ។

សារព័ត៌មាន​ទាំងនោះ បានសរសេរថា Tony បានស្លាប់ អំឡុងពេល​សម្ដែង​ឈុត​វាយតប់ កាលពី​ថ្ងៃសៅរ៍​កន្លងទៅ។ អ្នកគាំទ្រ​តារា​រូបនេះ​ជា​ច្រើន បាន​សរសេរ​សារ​រំលែកទុក្ខ និង​បាន​ចែករំលែក​ព័ត៌មាន​នោះ​ជា​ច្រើន។

ក្រោយ​ផ្ទុះ​ព័ត៌មាន​​ក្លែងក្លាយ​នេះ តួ​សម្ដែងថៃ ដែល​មានឈ្មោះថា Tachakorn Yeerum រូបនេះ បាន​បង្ហោះ​រូបភាព និង​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

Tony និយាយក្នុង​ន័យ​បែប​កំប្លែង​ អម​រូបភាព​របស់​ខ្លួនថា៖ "យោង​តាម​អត្ថបទ​ព័ត៌មាន​មួយចំនួន នៅ​ថៃ បាន​ចុះផ្សាយ​នៅថ្ងៃនេះថា ខ្ញុំ​បាន​ស្លាប់​ហើយ។ ​យ៉ាងណាក្ដី ខ្ញុំ​មិន​បាន​ដឹង​ថា​ខ្ញុំ​ស្លាប់នោះទេ ដូច្នេះ​ខ្ញុំ​នៅ​ទីនេះ​ធម្មតាដូចរាល់ថ្ងៃដែរ"។

បន្ថែម​លើ​នេះ តួអង្គ​ក្នុង​រឿង​កែង​ឆេះ​ជង្គង់ហោះ បាន​សរសេរ​យ៉ាង​ខ្លី លើ​វីដេអូ​របស់​ខ្លួនថា៖ "ខ្ញុំ​កំពុងឈរ​នៅ​ទីនេះ"។

ទស្សនាវីដេអូរបស់ Tony Jaa ខាងក្រោមនេះ៖

ប្រភព៖ The Nation អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;