សិង្ហបុរី៖ បុរស​ម្នាក់ត្រូវ​ផាក​ពិន័យជាង ២០០ដុល្លារ ដោយសារ​បាញ់​កៅស៊ូ​​ធ្លាក់​ចូល​ផ្លូវ​សាធារណៈ

  • 2019-05-27 10:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ម្នាក់ ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់ ៣០០ដុល្លារ​សិង្ហបុរី (ប្រហែល ២១៨ដុល្លារ​អាមេរិក) ក្រោយ​លេង​បាញ់​កៅស៊ូ​កង​ ហើយ​ធ្លាក់​លើ​ផ្លូវ​សាធារណៈ។ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​សិង្ហបុរី នា​ថ្ងៃ​ទី២៧ ខែឧសភានេះ។

សារព័ត៌មាន Channel News Asia បាន​បង្ហោះ​សំបុត្រ​ផាក​ពិន័យ​ ដែល​ចេញ​ដោយទីភ្នាក់ងារ​ខាងលើ។ លើសំបុត្រ​នោះ បាន​បញ្ជាក់ថា ការពិន័យ​នេះ គឺ​ពីបទ បាញ់​កៅស៊ូ​លេង​នៅ​ទីតាំង​សាធារណៈ។ បើ​មិន​បង់​តាម​ការ​កំណត់​ទេ បុរស​រូបនោះ ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ និង​ប្រឈម​កា​រពិន័ស​ធ្ងន់ធ្ងរ​ជាងនេះ។

សំបុត្រ​ផាក​ពិន័យ
ទីភ្នាក់ងារ​ដដែល បាន​បញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា​កន្លងទៅ បុរស​២នាក់ ក៏ត្រូវ​បាន​ផាក​ពិន័យ​ម្នាក់ ៣០០ដុល្លារ​សិង្ហបុរីផងដែរ ក្រោយ​ទុក​កំប៉ុង​ភេសជ្ជៈ​ដែល​ផឹក​រួច នៅ​លើ​ប្រអប់​ឈើមួយ នៅ​ខាង​ក្រៅ​ស្ថានីយ៍ MRT៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ ឈិន មិថុនា

អត្ថបទថ្មី
;