ផ្លូវហាយវេ​នៅ​តៃវ៉ាន់ សុទ្ធតែ​យន្តហោះ​ចម្បាំង!

  • 2019-05-28 06:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង​តៃវ៉ាន់រាប់​គ្រឿង បាន​ចុះចត​នៅលើ​ផ្លូវហាយវេ​មួយកន្លែង នៅថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ដែលជា​ផ្នែក​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ​មួយ ដើម្បី​ពង្រឹង​សមត្ថភាព​យោធា និង​ទប់ទល់​​ការវាយប្រហារ​ណាមួយ​មកលើ​កោះ​តៃវ៉ាន់។

រូបថត៖ AP
ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ត្រួតពិនិត្យមើល​សមយុទ្ធ​នេះ​ដោយ​ផ្ទាល់ ដែលធ្វើឡើង​ស្រុក Changhua នៅមិន​ឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ដ៏​សំខាន់​នៅ Taichung។

លោក​ស្រី​បាន​ថ្លែង​ថា សន្តិសុខ​ជាតិ​របស់​តៃវ៉ាន់ បាន​ប្រឈម​មុខនឹង​ការគំរាម​ជាច្រើន ពិសេស​គឺ​លោកស្រី​បាន​សំដៅ​លើ​កងទ័ព​ចិន ដែលបាន​គំរាមកំហែង​ខ្លាំង​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។ «យើងត្រូវតែ​រក្សា​ការ​ត្រៀម​ខ្លួន​ខ្ពស់»។

​សូម​ជម្រាប​ថា យន្តហោះ​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នេះ រួមមាន​យន្តហោះ​F-16, យន្តហោះ​ Mirage 2000s, យន្តហោះ​ IDF និង​យន្តហោះ​ឈ្លបការណ៍ E-2 Hawkeye។ អ្វីដែល​គួរឱ្យកត់​សម្គាល់​នោះ ក្នុង​សមយុទ្ធ​នេះ ​តៃវ៉ាន់​បាន​បញ្ចេញ​យន្តហោះ​ថ្មីគឺ F-16V ដែលបាន​ធ្វើ​កំណែ​ប្រែ​ពី F-16A៕

ចុចអាន៖

-តៃវ៉ាន់ ផ្លាស់ប្តូរ​ឈ្មោះ​ស្ថាន​ទូត​នៅ​អាមេរិក ដោយ​មិនខ្លាច​ចិន

-រដ្ឋ ១៧​ចុងក្រោយ​ដែលនៅ​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;